សិស្សសាលា​ជិះ​ម៉ូតូ​រអិល​ធ្លាក់ចូល​ប្រឡាយ​កាយ​ផ្លូវជាតិ​លេខ​៣ របួសធ្ងន់​២​នាក់​

490
ចែករម្លែក

ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ ម៉ូតូ​វ៉េវ​មួយគ្រឿង ជិះ​ដោយ​យុវ​សិស្សគ្នា​២​នាក់ រអិល​គ្រួស​ធ្លាក់ចូល​ប្រឡាយ កាយ​ផ្លូវជាតិ​លេខ​៣ របួសធ្ងន់​២​នាក់ កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​រសៀល ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៩ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៣ ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនរងគ្រោះ​ទាំង​២​នាក់ ទី​១.ឈ្មោះ ភឿន កក្កដា ភេទ​ប្រុស អាយុ​១៨​ឆ្នាំុំ, ទី​២.ឈ្មោះ ឈូ ឆន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។ ទាំង​២​នាក់ ជា​សិស្សសាលា ជម្ពូ​វ័ន មាន​ទីលំនៅ ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ។

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា វ៉េវ ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៣ ពី​ត្បូង​ទៅ​ជើង។ លុះ​ដល់​​ចំណុចកើតហេតុ សរសៀរ​ចិញ្ចើម រអិល​គ្រួស ធ្លាក់ចូល​ប្រឡាយ ដែល​កាយ​ធ្វើ​ធ្វើ​ជាតិ​លេខ​៣ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​២​នាក់។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ។ ចំណែក​ម៉ូតូ សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍ រង់ចាំ​ប្រគល់ជូន​ជនរងគ្រោះ​វិញ​ពេល​ក្រោយ៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម