​ពលរដ្ឋ​រងគ្រោះ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​ស្វាយចេក​ទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​

458
ចែករម្លែក
  • 15
    Shares

ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​ពលរដ្ឋ ចំនួន ១០ គ្រួសារ រង គ្រោះ ដោយ ខ្យល់ កន្ត្រាក់ នៅ ភូមិ ស្លែង​និង​ភូមិ​ថ្មី​ឃុំ​/​ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​បានទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​សាខា​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២៧​ខែមីនា​ឆ្នាំ​០១៩ ។​

​លោកស្រី​ឆាន់​ចាន់​សោភា​អនុប្រធាន​គណៈ​កម្ម​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​បាន​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ​នឹង​នាំយក​នូវ​សម្ភារៈ​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ខេត្ត មក ផ្តល់ ជូន​នោះ ក្នុង មួយ គ្រួសារ ៗ​ទទួល បាន អង្ករ ២៥ គីឡូក្រាម ត្រីខ ១០​កំប៉ុង មី ១​កេស ក្នុង នោះ រួម មាន ទឹក ត្រី ទឹក ស៊ី​អ៊ីវ ប្រេងឆា សាប៊ូ ម្សៅ ភួយ មុង សារុង ក្រមា ក្នុង នោះ ផង ដែរ ។​

​សួ​ម​រំលឹកថា​កាលពី​រសៀល​ថ្ងៃទី​២៣​ខែមីនា​ឆ្នាំ​២០១៩​មាន​ភ្លៀង​កក់ខែ​ហើយ​មាន​លាយឡំ​ខ្យល់​កន្ត្រាក់​បង្ក​អោយ​ខូចខាត​ផ្ទះ​ពលរដ្ឋ​១០​ខ្នង​/​គ្រួសារ​នៅ​ភូមិ ស្លែង​និង​ភូមិ​ថ្មី​ឃុំ​/ ស្រុក​ស្វាយចេក ។​ចំណែក​នៅ​ភូមិ​ព្រៃ​ច​ង្ហា​រ​ឃុំ​បន្ទាយ​នាង​ស្រុក​មង្គល​បូរី​មាន​បា​តុ​ភូមិ​ធម្មជាតិ​ដី​ច​ខាងលើ​បង្ក​ខូ​ត​ខាត​ស្រាល ធ្ងន់​ផ្ទះ​ពលរដ្ឋ​២៦​គ្រួសារ ហើយនឹង​ទទួល​អំណោយ​នៅពេល​ក្រោយ ៕S/

​រូបថត : ពលរដ្ឋ​រងគ្រោះ​ខ្យល់​កន្ត្រាក់ នៅ​ស្រុក​ស្វាយចេក​ទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​, នៅ​ស្រុក​មង្គល​បូរី​២៦​គ្រួសារ​ចែកពេល​ក្រោយ​(​រូប​: ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម