​ប្រធាន​អនុសាខា​កាកបាទក្រហម​ខេត្តព្រះវិហារ​នាំយក​អំណោយ​ជូន​គ្រួសារ​ក្រីក្រ​

601
ចែករម្លែក
  • 8
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​នៅ​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០១៩​នេះ​លោ​កឯ​សារ៉ូ​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ក្រុង​ព្រះវិហារ​និង​ក្រុមការងារ​បាន​នាំយក​អំណោយ​មនុស្សធម៌​ទៅ​ចូលរួម​មរណៈ​គ្រួសារ​សព​ឈ្មោះ ស រឿន ទទួល មរណភាព​ដោយសារ​ជំងឺ កាលពី​ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ​២០១៩ គ្រួសារ​មាន​ជីវភាព​ខ្វះខាត មាន​ទីលំនៅ​នៅ​ភូមិ​ភារកិច្ច ស​ង្តា​ត់​ប៉ា​លហាល ក្រុង​ព្រះវិហារ​។​

​នៅក្នុង​ឱកាស​នោះដែរ​លោក​ប្រធាន​កិត្តិ យស​អនុសាខា​កាកបាទ ក្រហម​កម្ពុជា ក្រុង​ព្រះវិហារ បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​គ្រួសារ​សព​ក្រីក្រ​នេះ​។​សម្ភារៈ​ចូលរួម​ក្នុង​មួយ​គ្រួសារ​ទទួលបាន​:​អង្ករ ២៥ គីឡូ មី ១ កេស ទឹក​ស៊ី​អី​វ​១ យួរ ត្រីខ ១ យួរ សារុង ១ ក្រមា​១ ភួយ​១ មុង​១ និង​ថវិកា ១៥០.០០០ រៀល​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ