ក្រុមប្រឹក្សាសន្តិសុខ​អនុម័ត​សេចក្តីសម្រេច​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ហិរញ្ញប្បទាន​ភេរវកម្ម​

497
ចែករម្លែក
  • 7
    Shares

​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​បានអនុម័ត​ជា​ឯកច្ឆ័ន្ទ​នូវ​សេចក្តីសម្រេច​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​មីនា​ក្នុង​គោលបំណង​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​ជា​សកល​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​មធ្យោបាយ​ថ្មី​ជាច្រើន​ដែល​ក្រុម​ភេរវ​ករ​ដូចជា​អាល់​កៃ​ដា​និង​រដ្ឋ​អ៊ីស្លាម​រៃអង្គាស​មូលនិធិ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​របស់​ពួកគេ​។​

​សេចក្តីសម្រេច​ដែល​បាន​ព្រាង​ឡើង​ដោយ​បារាំង​នេះ​បាន​បញ្ជា​ឱ្យ​ប្រទេស​ទាំងអស់​ធានាថា​ច្បាប់​ក្នុងស្រុក​របស់​ពួកគេ​គឺ​គ្រប់គ្រាន់​ដើម្បី​កាត់ទោស​និង​ដាក់ទោស​អ្នក​ដែល​ទទួលខុសត្រូវ​ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​ដោយផ្ទាល់​ឬ​ដោយ​ប្រយោល​ដល់ “​អង្គការ​ភេរវកម្ម​ឬ​ភេរវ​ករ​ឯក​ត្ដ​ជន​សម្រាប់​គោលបំណង​ណាមួយ​”​។​

​សេចក្តីសម្រេច​នេះ​ក៏​ទាមទារ​ឱ្យ​រដ្ឋ​ជា​សមាជិក​ទាំង ១៩៣ របស់​អ​.​ស​.​ប​ធានាថា​រាល់​វិធានការ​ទាំងអស់​ដែល​ពួកគេ​អនុវត្ត​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​និង​ការផ្តល់​ហិរញ្ញប្បទាន​របស់ខ្លួន​គឺ​អនុលោម​ទៅតាម​សិទ្ធិមនុស្ស​អន្តរជាតិ មនុស្សធម៌​អន្តរជាតិ​និង​ច្បាប់​ជនភៀសខ្លួន ដែលជា​វិធានការ​មួយ​ត្រូវបាន​ស្វែងរក​ដោយ​អង្គការ​ផ្តល់ជំនួយ អង្គការសិទ្ធិមនុស្ស និង​អង្គការ​ជនភៀសខ្លួន​នានា​ដែល​បារម្ភ​ថា​ច្បាប់​ប្រឆាំង​ភេរវកម្ម​អាច​នឹងដាក់​កម្រិត​សកម្មភាព​របស់​ពួកគេ​ដែរ​។​

​ក្រុមប្រឹក្សាសន្តិសុខ​បាន​ដោះស្រាយ​ការផ្តល់​ហិរញ្ញប្បទាន​ដល់​ភេរវ​ករ​នៅក្នុង​សេចក្តីសម្រេច​មួយ​ចាប់តាំងពី​ការវាយប្រហារ​ភេ​វរ​កម្ម​ថ្ងៃ​១១​កញ្ញា​ឆ្នាំ ២០០១​លើ​សហរដ្ឋ​អាម៉េរិក​ប៉ុន្តែ​នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​គេ​ផ្តោត​តែ​លើ​បញ្ហា​នេះ​និង​ដោះស្រាយ​វិធីសាស្ត្រ​ថ្មី​ដែល​ក្រុម​ជ្រុលនិយម​និង​សាខា​របស់​ពួកគេ​បាន​ប្រើ​ដើម្បី​រៃអង្គាស​លុយ​។​

​ប្រមុខ​ប្រឆាំង​ភេរវកម្ម​របស់​អ​.​ស​.​បលោក​វ្ល៉ា​ឌី​មៀរ វ៉ូ​រ៉ុ​ន​កូវ (Vladimir Voronkov) បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​នៅក្នុង​សេចក្តីថ្លែងការណ៍​តាម​វីដេអូ​មួយ​ពី​ទីក្រុង​រ៉ូម​ថា ការអនុម័ត​លើ​សេចក្តីសម្រេច​នេះ “​បានធ្វើ​ឡើង​ចំពេល​វេលា​ដ៏​សំខាន់​”​។​

​លោក​បាន​និយាយថា “​ការវាយប្រហារ​នាពេល​ថ្មីៗ​នេះ​នៅ​ជុំវិញ​ពិភពលោក​បង្ហាញថា​លំហូរ​ហិរញ្ញវត្ថុ​បាន​បន្តទៅ​ដល់ដៃ​ក្រុម​ភេរវជន​ពី​មធ្យោបាយ​ខុសច្បាប់​និង​ស្របច្បាប់​។ ការខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​បង្កើន​ការយកចិត្តទុកដាក់រ​បស់​ពិភពលោក​ទ្វេដង​លើ​ការបញ្ឈប់​ការផ្តល់​ហិរញ្ញប្បទាន​នៃ​អំពើ​ភេ​វរ​កម្ម​គឺជា​ប្រធានបទ​ដ៏​សំខាន់​មួយ​”៕ ដោយ៖ កញ្ញាដាលីស

លោក​ហ្ស​ង់​យ្សេ​ស ឡឺ​ដេ​រី​យ៉ង់ ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​ថ្លែង​នៅ​ស្នាក់​កាល​កណ្តាល​របស់​អ​.​ស​.​ប​កាលពី​ថ្ងៃ​ព្រហស្បតិ៍

ទីតាំងផ្សាយពាណិជ្ជកម្ម