ការបោះឆ្នោតនៅថៃ៖ គណបក្ស​គាំទ្រ​យោធា​ ទទួលបាន​សន្លឹកឆ្នោត​ច្រើនជាងគេ ខណៈ​ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោត​មាន​ចំនួន​៧៥​ភាគរយ​

742
ចែករម្លែក
  • 10
    Shares

​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថៃ​(EC)​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បត៍ទី​២៨​មីនា​ថា ខណៈ​សន្លឹកឆ្នោត​១០០​ភាគរយ​ត្រូវបាន​រាប់​ហើយ គណបក្ស​ផា​ឡាំង ប្រា​ចា​រ៉ា​ត ទទួលបាន​សំឡេង​គាំទ្រ​សរុប​៨,៤​លាន ខណៈ​បក្ស​ភឿ​ថៃ បាន​៧,៩​លាន​សំឡេង ហើយ​ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោត​មាន​ចំនួន​៧៥​ភាគរយ​។​

​យោងតាម​EC តួលេខ​នេះ​បានមក​ពី​ការរាប់​សន្លឹកឆ្នោត​១០០​ភាគរយ តែ​មិន​ទាន់​ត្រូវបាន​អនុម័ត​នៅឡើយ​ទេ​។​វា​កើន​ប្រមាណ​កន្លះ​លាន​សំឡេងសម្រាប់​គណបក្ស​ខាងលើ​នី​​មួយៗ​ពី​តួលេខ​នៃ​ការរាប់​សន្លឹក​ឆ្នោត​បាន​៩៥​ភាគរយ ហើយ​អ្នក​ចេញ​ទៅ​បោះឆ្នោត​មាន​ចំនួន​៣៨,៣​លាន​នាក់ ដោយ​កើន​ពី​ចំនួន​៣៣​លាន​ដូច​ក្នុង​របាយការណ៍​ដំបូង​៕​ដោយ​៖​វាសនា​/Ha

តារាង​គណបក្ស​ដែល​ទទួលបាន​អាសនៈ​ពី​ការបោះឆ្នោត​ជាតិ​កាលពី​ថ្ងៃ​២៤​មីនា