លោក​ឧកញ៉ា សៀង ណាំ តំណាង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ចូលរួម​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​និង​សម្ពោធ​ឆ្លង​សមិទ្ធិផល​នានា នៅ​វត្ត​អារញ្ញ​សាគរ​

407
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប ៖ នា​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩​នេះ លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប នឹង​តំណាង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តសៀមរាប បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​និង​សម្ពោធ​ឆ្លង​សមិទ្ធិផល​នានា​នៅ​វត្ត​អារញ្ញ​សាគរ ស្ថិតក្នុង​សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប​។​

លោក​ឧកញ៉ា សៀង ណាំ បាន​បញ្ជាក់ថា ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជាប់​បំពេញ​បេសកម្ម​ប្រជុំ​នៅ​សហរដ្ឋអាមេរិក រូបលោក​បាន​នាំយក​ថវិកា​របស់​សម្តេច​ពិជ័យ សេនា ចំនួន​៥០០០​ដុល្លារ​អាមេរិក ទៅ​ប្រគេន​ព្រះសង្ឃ​ចូលរួម​ក្នុង​ពិធីបុណ្យ​។

លោក​ឧកញ៉ា សៀង​ណាំ បាន​បន្តថា នេះ​ជា​សមិទ្ធផល​ថ្មី​មួយ​ដែល​ខេត្តសៀមរាប​ទទួលបាន លើ​វិស័យ​ព្រះពុទ្ធសាសនា ចំពោះ​ការកើតចេញ​ការ​សាមគ្គី​រវាង​ប្រជា ពលរដ្ឋ​ និង​សប្បុរសជន​ដែល​ធ្វើ​ឲ្យ​មានការ​រីកចម្រើន​។​

លោក​ឧកញ៉ា​សៀង ណាំ ក្នុងនាម​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​សូម​ថ្លែង​អំណរ​គុណ​ដល់​ព្រះសង្ឃ​ក្នុង​វត្ត ក៏ដូចជា​ពុទ្ធបរិស័ទ និង​សប្បុរសជន​នានា ដែល​បាន​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ ធ្វើ​ឲ្យ​សមិទ្ធិផល​ថ្មី​នេះ​លេច​រូបរាង​ឡើង ស្របតាម​ការចង់ បាន​របស់​វិស័យ​ព្រះពុទ្ធសាសនា និង​បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម