សន្យា​ផ្ដល់​រង្វាន់ ១​ម៉ឺន​ដុល្លារ ក្នុងករណី​រកឃើញ​ភស្តុតាង​ធ្លាយ​វិញ្ញាសា​បាក់​ឌុប​

1360
ចែករម្លែក

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​អះអាងថា នឹង​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​១​ម៉ឺន​ដុល្លារ​អាមេរិក ក្នុងករណី​ជនណាម្នាក់ រកឃើញ​មានការ​បែកធ្លាយ​វិញ្ញាសា​ការប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ២០១៧​នេះ​។​

ថ្លែង​ក្នុងឱកាស​ជួបជុំ​អ្នកសង្កេតការណ៍​ប្រលង​បាក់​ឌុប​នៅ​ថ្ងៃទី​១៨ ខែសីហា នេះ លោក ឱម យ៉ិនទៀង​បានលើកឡើង​ថា ACU ហ៊ាន​ទិញ ឬ​ផ្ដល់​រង្វាន់​១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ករណី​អ្នកស្ម័គ្រចិត្ត​សង្កេតការណ៍​ប្រឡង​បាក់​ឌុប ឬ អ្នកផ្សេង​ចាប់បាន ភស្តុតាង​ច្បាស់លាស់​ថា មានការ​បែកធ្លាយ​វិញ្ញាសា​ប្រលង​សញ្ញាបត្រ​មធ្យម​ឆ្នាំ ២០១៧​។​

«​វា​អត់​មាន​…​បើ​មាន​ខ្ញុំ​មិនសូវ​ហ៊ាន​ចាយលុយ​ទេ គឺ​ចាប់យក​តែម្តង ព្រោះ​ចាប់​វា​មិនបាន បាន​ចាយលុយ​ហ្នឹង​…​ខ្ញុំ​មិន​ជឿថា​មាន​បើ​មាន​ខ្ញុំ​ជូន​តម្លៃ​នៃ​ការប្រឹងប្រែង ប៉ុន្តែ​ខ្ញុំ​មើលទៅ​ស៊ី​ឡាក​ទេ​…​ព្រោះ​អត់​មាន​អ្វី​ពិតប្រាកដ​ទេ​។​» កន្លងមក​អំឡុង​ការប្រលង​សញ្ញាបត្រ​បាក់​ឌុប តែងមាន​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​បែក ធ្លាយ​វិញ្ញាសា​ប្រលង រហូត​មាន​បង្ហោះ​តាម​បណ្ដាញ​សង្គម Facebook ក៏មាន​។ ប៉ុន្តែ​ការ​បង្ហោះ​នោះ​ត្រូវបាន​ក្រសួង​អប់រំ​បដិសេធ និង​ថា ជា​វិញ្ញាសា​ក្លែងក្លាយ​។ លោក ឱម យ៉ិនទៀង លើកឡើងថា ក្រសួង​អប់រំ​ទាំង​បច្ចុប្បន្ន និង​សម័យ​លោក អ៊ឹម សិទ្ធី ជា​រដ្ឋមន្ត្រី​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ណាស់​ជុំវិញ​ការរក្សា​សម្ងាត់​វិញ្ញាសា​ប្រលង​នេះ​។ ការប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំនេះ មាន​បេក្ខជន​ប្រលង​ជិត ១០​ម៉ឺន​នាក់​។ លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​ធ្លាប់បាន​លើកឡើង​ពី​ការរក្សា​ការសម្ងាត់​វិញ្ញាសា​ប្រលង​យ៉ាង​ម៉ត់ចត់​បំផុត​មិនឱ្យ​បែកធ្លាយ​នោះទេ​។ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការ​វេច​ខ្ចប់ និង​ការដឹកជញ្ជូន​ក្រដាស​វិញ្ញាសា​ទៅកាន់​មណ្ឌល​ប្រលង​ទូទាំងប្រទេស​៕ ដោយ​៖ ប៊ិន ប៊ុណ្ណា /sn​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ