​បុរស​ម្នាក់​សម្រេចចិត្ត​យក​ខ្សែរ​អង្រឹង​ចងក​សម្លាប់ខ្លួន​នៅ​ស្រុក​ថ្ពង​

1801
ចែករម្លែក

(​កំំ​ពង់​ស្ពឺ​)៖​បុរស​ម្នាក់​បានសម្រេច​ចិត្ត​យក​ខ្សែរ​អង្រឹង​ចងក​សម្លាប់ខ្លួន​នៅ​ចំណុច​ក្នុងផ្ទះ​របស់ខ្លួន​ស្ថិត​ក្នុងភូមិ​ត្រពាំងដងទឹក ឃុំ​ទ័ព​មានស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៧​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជន​ដែល​ធ្វើអត្តឃាត​ខ្លួនឯង​ឈ្មោះ ជៀប ជឿន ហៅ វ៉េង​អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។​​ប្រភព​ដដែល​បាន​បន្តថា​មុន​កើតហេតុ​ជន​អត្តឃាត​បាន​ចូលទៅ​ក្នុងផ្ទះ​របស់ខ្លួន​សង់​ផ្ទាល់​ដី​រួច​បាន​ចាក់សោរ​ពី​ខាងក្នុង​រួច​យក​ខ្សែរ​អង្រឹង​សំប៉ែត​ពណ៌​ខៀវ​ចង​ជាប់​ទៅនឹង​ក្នៀ​ប​ផ្ទះ​កម្ពស់​៣​ម៉ែត្រ​សម្លាប់ខ្លួន​ស្លាប់​បាត់ទៅ​។​តាម​សម្តី​សាច់ញាតិ​បាន​និយាយថា​បុរស​ខាងលើ​មាន​ជំងឺ​រ៉ាំរ៉ៃ​ព្យាបាល​មិនជា​ហើយ​រក​ចងក​សម្លាប់ខ្លួន​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ពិនិត្យឃើញថា​បុរស​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​ចងក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន​រួច​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/ ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​

​បុរស​ម្នាក់​សម្រេចចិត្ត​យក​ខ្សែរ​អង្រឹង​ចងក​សម្លាប់ខ្លួន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ