ខ្មែរ​នៅ​អាម៉េរិក​នឹង​យក​ព្រះ​ពោធិសត្វ​វ​ជ្រ​ធរ​នៃ​លទ្ធិ​មហាយាន​មក​កម្ពុជា​

575
ចែករម្លែក

​ភ្នំពេញ​៖ ក្រុមការងារ​កំពុង រៀបចំ​នីតិវិធី​ក្នុងការ​នាំយក​នូវ ព្រះ​ពោធិសត្វ​វ​ជ្រ​ធរ ជា​ព្រះ​ពុទ្ធអង្គ​នៃ លទ្ធិ​មហាយាន​មួយអង្គ​ក្នុង​រជ្ជកាល របស់​ព្រះបាទ​ជយ​វរ្ម័នទី​៧ សម័យ វប្បធម៌​បាយ័ន គឺ​ចុង​សតវត្សរ៍​ទី​១២ ដើម​សតវត្សរ៍​ទី​១៣ មក​តម្កល់​នៅក្នុង បរិវេណ​វត្ត​ក្រួស ដើម្បី​ផ្តល់ឱកាស​ឱ្យ ពុទ្ធបរិស័ទ​បាន​គោរពបូជា ជាពិសេស ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី ជាតិខ្មែរ​ខាងមុខ ។​
​ ​
​ព្រះ​ញាណ​វិសុទ្ធិ សាត វិបុល ព្រះ​រាជាគណៈ​ថ្នាក់​ចត្វា​ព្រះ​វិន័យ អនុគណ ខណ្ឌ​ព្រែក​ព្នៅ និង​ជា​ព្រះ​ចៅ អធិការ វត្ត​ជេ​ស្នា​ឧ​ត្ត​ម ហៅថា វត្ត​ក្រួស ដែលមាន​ទីតាំង​ស្ថិតនៅ សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បានឱ្យ ដឹងថា ព្រះ​ពោធិសត្វ​វ​ជ្រ​ធរ កសាង ឡើង​ក្នុង​សត​វ​ត្យ​រ៍​ទី​១២ ។
​ ​
ព្រះ​តេជគុណ​បានឱ្យដឹង​ទៀត ថា ក្រុមការងារ​បាន​កំពុង​រៀបចំ​នីតិវិធី ដើម្បី​បាន​នាំ​មកពី សហរដ្ឋ​អាម៉េរិក យកមក​តម្កល់​ក្នុង​វត្ត​ក្រួស​នេះ​ដែល មាន​រយៈពេល​បី​ខែ​ទើប​នាំយកទៅ រក្សាទុក​ក្នុង​សារមន្ទី​ជាតិ​ភ្នំពេញ​វិញ ។
​ ​
ព្រះ​តេជគុណ សាត វិបុល បាន ឱ្យដឹងទៀតថា តាម​គម្រោង​ព្រះ​ពោធិសត្វ​វ​ជ្រ​ធរ​នឹង​យកមក តម្កល់​នៅ​ថ្ងៃ ទី​៣០ ខែមីនា ខាងមុខនេះ ។
​ ​
ដូច្នេះ​ប្រសិនបើ​ញាតិ​ញោម​ចង់ មក​ថ្វាយបង្គំ ព្រះអង្គ​ដែលមាន​អាយុ កាល​យូរ​ឆ្នាំ​នោះ សូម​អញ្ជើញ​មកកាន់ វត្ត​ក្រួស ជាពិសេស​នៅក្នុង​អំឡុងពេល​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី ជាតិខ្មែរ ខាងមុខ ។​
​ ​
បើ​យោងតាម​លោក​បណ្ឌិត មី​សែ​ល ត្រា​ណេ អ្នកឯកទេស​ខាង បុរាណ​វិទូ​បាន​ប្រាប់ឱ្យដឹង នៅ​ព្រឹក​ថ្ងៃ ទី​២៩ ខែមីនា នេះ​ថា ព្រះ​ពោធិសត្វ​វ​ជ្រ​ធរ ជា​ព្រះ​ពុទ្ធអង្គ​នៃ​លទ្ធិ​មហាយាន នៅក្នុង​រជ្ជកាល​របស់ ព្រះបាទ​ជយ​វរ្ម័ន ទី​៧ សម័យ​វប្បធម៌​បាយ័ន ពោលគឺ​នៅ ចុង​សតវត្សរ៍​ទី​១២ ដើម​សតវត្សរ៍​ទី​១៣ នៃ​គ្រិស្តសករាជ ។ រូបចម្លាក់​នេះ​ភាគ ច្រើន​គេ​តម្កល់​នៅតាម​មន្ទីរពេទ្យ (​ហៅ ថា​អរោគសាលា​)​ក្នុងចំណោម ព្រះ​ពោធិសត្វ​គេ​ឃើញ​មាន ព្រះ​ពោធិសត្វ ស្រី​អារ្យ​មេត្រី​, លោកេស្វរៈ​, អវលោកេស្វរៈ និង ព្រះ​វ​ជ្រ​ធរ ឬ ព្រះ​ពោធិសត្វ​វ​ជ្រ​ធរ ឬ ក៏​ព្រះ​វ​ជ្រ​បា​ណិ ដែលជា​ឈ្មោះ​មួយទៀត​របស់​ទ្រង់​។​
​ ​
លោក​បណ្ឌិត​បន្តទៀតថា រូប ចម្លាក់​នេះ​មាន​ព្រះហស្ត​ទាំងពីរ​។ ម្យ៉ាង ទ្រង់​កាន់​វ​ជ្រៈ​តំណាងឱ្យ ផ្លេកបន្ទោរ​, ភ្នែក​ទ្រង់​បិទ ស្មិងស្មាធិ៍ ។
​ ​
ម្យ៉ាងទៀត​បែប កន្ត្រៈ ទំនាក់ ទំនងជា​មួយ​ទិ​តេត ។ កណ្តឹង គឺ​ដាស់​ព្រលឹង​ធម្មជាតិ​ឱ្យ​រស់ ឡើងវិញ ហើយ ទៅកាន់​ព្រះ​និព្វាន ឬ​ត្រាស់​យ៉ាង​ឆាប់ រហ័ស​មាន​លទ្ធិភាព​អាច​ចូល ព្រះ​និព្វាន យ៉ាង​លឿន​អស្ចារ្យ ៕ ដោយៈ បូ​រិ​ន

ទីតាំងផ្សាយពាណិជ្ជកម្ម