​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​បុក​ខឿន​ផ្លូវ​ក្រឡាប់​នៅលើ​ស្ពាន​ជ្រោយចង្វារ​

527
ចែករម្លែក
  • 82
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​ហ្វ​រ​រ៉េ​ន័​រ​ក្នុង​ល្បឿន​លឿន​ឡើងលើ​ស្ពាន​ជ្រោយចង្វារ​អាច​ងោក​មួយ​ភាំង​ក៏​រ៉េ​ចង្កូត ប៉ះ​ខឿន​ស្ពាន​ក្រឡាប់​ផ្ញា​រ​ជើង​មួយ​ចំហៀង​ខូចខាត​យ៉ាងដំណំ ។​ករណីនេះ​បង្ក​ការភ្ញាក់ផ្អើល​ត្រង់ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ​នៅក្នុង​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៣០​ខែមីនា ឆ្នាំ​២០១៩​។​

​ម្ចាស់​រថយន្ត​បង្ក​មិន​ស្គាល់​អត្តសញ្ញាណ​នៅទេ​ដោយ​បើករថយន្ត​ម៉ាក ហ្វ​រ​រ៉េ​ន័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2D.6081​ដោយ​ស្ថាន​ភាពស្រវឹង​។​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់​កន្លែងកើតហេតុ​ដោយ​ពិនិត្យ​មើលទៅ​មិនមាន​ការខូចខាត​សម្បត្តិ​រដ្ឋ​ក៏​ឲ្យ​ស្ទួ​ច​យក​រថយន្ត​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕S/​