​រថយន្ត​បើក​បុក​សិស្សសាលា​ពីរ​នាក់​បណ្តាលឱ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នា​ក់នៅ​ស្រុក​ក្រូចឆ្មារ​

702
ចែករម្លែក
  • 183
    Shares

ដោយ​៖​គង់​ហេង​/​ត្បូងឃ្មុំ​៖​មាន​គ្រោះថ្នាក់​ចរាចរ​មួយ​ដែល​បង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង​ម៉ាក​នីសា​ន់​ចង្កូត​ស្តាំ​អត់​ស្លាក​លេខ​បាន​ប្រើប្រាស់​ល្បឿន​លឿន​ជ្រុល​ទៅបុក​កង់​នៅ​ចំណែក​ផ្លូវ​បញ្ច្រាស់ទិស​បណ្តាលឱ្យ​ក្មេង​សិស្សសាលា​ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​ម្នាក់​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ភូមិ​ទី​៦​ឃុំ​រកា​ខ្នុរ​ស្រុក​ក្រូចឆ្មារ​ខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០១៩​។​

​សាក្សី​បានឱ្យដឹងថា​មុន​កើត​នៅវេលា​ម៉ោង​១០​និង​២៥​នាទី​គេ​ឃើញ​ក្មេងប្រុស​ពីរ​នាក់​ទើប​ចេញពី​សាលារៀន​ដោយ​ជិះ​កង់​ឌុប​គ្នា​សំដៅទៅ​ផ្ទះ​តាម​បណ្តោយ​ផ្លូវ​ពី​លិចទៅ​កើត​ដោយ​ប្រកាន់​ស្តាំ​របស់ខ្លួន​។​
​សាក្សី​បាន​បន្តថា​ពេល​ក្មេង​ជិះ​កង់​ស្រាប់​តែមាន​រថយន្ត​ម៉ាក​នីសា​ន់​ចង្កូត​ស្តាំ​អត់​ស្លាក​លេខ​បើក​ពី​កើ​តទៅ​លិច​ដំណើរ​បញ្ច្រាស់ទិស​ក្នុង​ល្បឿន​លឿន​។​ពេលនោះ​រថយន្ត​បាន​រេ​ចូល​ចំណែក​ផ្លូវ​កង់​ក៏​បុក​ពេញទំហឹង​បណ្តាលឱ្យ​ក្មេង​ម្នាក់​ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​។​

​ប្រភព​បាន​បន្តថា​ក្មេងរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ម៉ាន​ពៃ​ទូ​វី​ភេទ​ប្រុស​អាយុ​៧​ឆ្នាំ​និង​ម្នាក់ទៀត​ឈ្មោះ​សាន់​សាឡា​នី​ភេទ​ប្រុស​អាយុ​៨​ឆ្នាំ​រងរបួស​ធ្ងន់​ដែល​ក្មេង​ទាំងពីរ​នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយគ្នា​។​បន្ទាប់ពី​បង្ក​ឱ្យ​មនុស្ស​ស្លាប់​និង​របួស​ប្រជាពលរដ្ឋ​បាន​ឃាត់​រថយន្ត​និង​អ្នកបើកបរ​ប្រគល់ជូន​សមត្ថកិច្ច​ស្រុក​ក្រូចឆ្មារ​ដើម្បី​ចាត់ការ​តាមច្បាប់​។​

​លោក​សឹម​ស៊ុយ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​ក្រូចឆ្មារ​បានឱ្យដឹង​ថាជ​ន​បង្ក​ឈ្មោះ​ងូវ​ឆាយ​ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​ឈូក​ឃុំ​មេសរ​ជ្រៃ​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម​។​លោក​បាន​បន្តថា​សមត្ថ​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនបង្ក​ទៅ​តុលាការ​នា​ព្រឹក​ថ្ង​ទី​៣០​ខែមីនា​ឆ្នាំ​២០១៩​នេះ​៕S/

ពាក់អាវយឺតព័ណ៌ខៀវដៃខ្លីជាជនបង្កឱ្យក្មេងស្លាប់និងរបួសធ្ងន់

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ