ហេង ឡុង ប្ដឹង​អតីត​តារា​សម្ដែង សុវណ្ណ មករា ទារ ១០​ម៉ឺន​ដុល្លារ ពីបទ​បរិហារកេរ្តិ៍​

1795
ចែករម្លែក
  • 80
    Shares

អនាគត​ស្វាមី អ្នកនាង ច​ន ច័ន្ទ​លក្ខិណា គឺ​លោក ហេង ឡុង ថ្ងៃទី​១៨ ខែ សីហា ឆ្នាំ ២០១៧​នេះ បានសម្រេច​ដាក់ពាក្យ​បណ្ដឹង​ទៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​ហើយ ដោយ​ប្ដឹង​អតីត​តារា​សម្ដែង សុវណ្ណ មករា ពីបទ​បរិហារកេរ្តិ៍ និង​ជេរប្រមាថ​ជា​សាធារណៈ ទាមទារ​សំណង​១០​ម៉ឺន​ដុល្លារ​។​

​តាម​កម្មវត្ថុ​នៃ​ពាក្យបណ្ដឹង លោក ហេង ឡុង ដែលជា​ដើមបណ្ដឹង បាន​រៀបរាប់​ឲ្យ​ដឹងថា ឈ្មោះ សុ វណ្ណ មករា បាន​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook ដែលមាន​គណនី​ឈ្មោះ Sovann Makara ដោយ​ប្រព្រឹត្ត​បរិហារកេរ្តិ៍​ជា​សាធារណៈ​និង ជេរប្រមាថ​ជា​សាធារណៈ​មកលើ​រូបលោក ជាច្រើនលើក​ច្រើនសារ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ក្នុងន័យ​បង្កាច់បង្ខូច​កិត្តិយស​ឲ្យ​មហាជន​យល់ច្រឡំ​។​

​ក្នុង​ពាក្យបណ្ដឹង​នោះ ក្រៅពី​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ លោក ហេង ឡុង បានទាមទារ​សំណង​ជា​ជំងឺ​ចិត្ត​ចំនួន ១០​ម៉ឺន​ដុល្លារ​ថែម​ទៀតផង​។ ខាងក្រោម​នេះ គឺជា​ខ្លឹមសារ​នៃ​ពាក្យបណ្ដឹង​ទាំងស្រុង​៖​អត្ថបទ​៖ ស៊ុនហួត​/sn​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ