សមត្ថកិច្ច​ឃាត់​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​លួច​ម៉ូតូ​

528
ចែករម្លែក
  • 63
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​កម្លាំង​សមត្ថកិច្ច​ខណ្ឌទួលគោក​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​និង​ពង្រឹង ច្បាប់​ចរាចរណ៍​បាន​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់​និង ប្រដាប់​កាច់ក​ម៉ូតូ​។​ការឃាត់ខ្លួន​នៅ ត្រង់ចំណុច ខាងមុខ សណ្ឋាគារ​ឈូក​ទិព្វ គី តាម​បណ្ដោយ ផ្លូវ ព្រះ​មុនី​រ៉េត​(២១៧) ស្ថិតក្នុង​សង្កាត់ ផ្សារ​ដើម​គរ​ខណ្ឌ ទួលគោក​កាលពី យប់ ថ្ងៃទី ៣០ ខែ មីនាឆ្នាំ​២០១៩ ។​

​ជនសង្ស័យ​ទីមួយ​ឈ្មោះ កែវ លឿន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល​ជិត​វត្ត​កោះ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។​។​ជនសង្ស័យ​ទី​២​មានឈ្មោះ យុ​ទ្ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ម្តុំ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល​ទី​២ ខណ្ឌដូនពេញ​។​

​ក្រោយពេល​កើតហេតុ ជនសង្ស័យ ទាំង ២​នាក់​រួម ទាំង វត្ថុ តាង ត្រូវបាន សមត្ថកិច្ច នាំ ខ្លួន យក ទៅ សាក សួរ នាំ និង​កសាង សំណុំរឿង នៅ ឯ​អធិការ ដ្ឋា​ន នគរបាល ខណ្ឌ ទួលគោក រង់ចាំ បញ្ជូនបន្ត តាម នីតិវិធី ច្បាប់ ៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ