ប្រទេស​ចិន​សម្រេច​កំណើន​ពាណិជ្ជកម្ម​នាំចេញ​នាំចូល​ដោយមាន​ស្ថិរភាព​

561
ចែករម្លែក

តាម​ស្ថិតិ ប្រទេស​ចិន​បានសម្រេច​ទំហំ​ពាណិជ្ជកម្ម​នាំចេញ​នាំចូល​ជាង ៣០ ទ្រី​លាន​យាន់​នៅ​ឆ្នាំ ២០១៨ ដែល​បាន​បង្កើត​ឯតទគ្គ​កម្ម​ថ្មី ។ ប្រទេស​ចិន​បាន​រក្សា ស្ថិរភាព​ពាណិជ្ជកម្ម និង​បានទទួល​ការរីកចម្រើន​គួរឱ្យកត់សម្គាល់​ហើយនឹង​អាច រក្សា​តួនាទី​ជា​ប្រទេស​ធំជាងគេ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ទំនិញ ។​

​ក្រោយពី​ខ្សែ​រថភ្លើង​ចិន​-​អឺរ៉ុប​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ ២០១១ រៀងមក ខ្សែ​រថភ្លើង​នេះ​បានទទួល​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស ហើយ​បាន​ជំរុញ​ការ អភិវឌ្ឍន៍​នៃ​ពាណិជ្ជកម្ម​នាំចេញ​នាំចូល​របស់​ប្រទេស​ចិន ។ តាម​ស្ថិតិ​ពី​អគ្គនាយកដ្ឋាន គយ​ចិន គិត​មកដល់​ចុងឆ្នាំ ២០១៨ រថភ្លើង ១០៧៥២​គ្រឿង​បានធ្វើ​ដំណើរ​តាម​ខ្សែ រថភ្លើង​ចិន​-​អឺរ៉ុប ក្រោម​ការគ្រប់គ្រង​នៃ​ស្ថាប័នគយ ។​