លោកតា​អាយុ ១១១ ឆ្នាំ​ប្រាប់​អាថ៌កំបាំង​ធ្វើឱ្យ​អាយុ​វែង ,​ស្ដាប់​រួច​ចង់​ដាច់​ផ្ងារ​

716
ចែករម្លែក
  • 1
    Share

នៅពេល​ប្រារព្ធ​ខួបកំណើត ១១១ ឆ្នាំ​របស់ខ្លួន លោកតា​ដែលជា​ប់​ឈ្មោះ​ជា​បុរស អាយុ​វែង​បំផុត​ប្រចាំ​ប្រទេស​អង់គ្លេស បាន​បង្ហើប​រូបមន្ត​រស់​ឱ្យមាន​អាយុ​វែង ដូច​គាត់​គួរឱ្យ​ចាប់អារម្មណ៍​។
​ ​
លោកតា​ដែលមាន​កូនប្រុស​ពីរ​នាក់ កូនស្រី​ម្នាក់ ចៅ ១០ នាក់ និង​ចៅទួត ២៥ នាក់​រូបនេះ​បាន​ប្រាប់​ចម្លើយ​គួរឱ្យ​ហួសចិត្ត និង​គួរឱ្យ​អស់សំណើច​ថា បើ​ចង់​អាយុ​វែង “​គឺ​ត្រូវ​រត់គេច​ពី​មច្ចុរាជ​” (​សេចក្ដីស្លាប់​)​។
​ ​
លោកតា បប់ វ៉េ​ថុ​ន (Bob Weighton) កើត​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​១៩០៨ ដែលជា​អតីត គ្រូបង្រៀន និង​វិស្វករ​បាន​អះអាងថា អាថ៌កំបាំង​នៅ​ពីក្រោយ​អាយុ​វែង​របស់គាត់​គឺ “​គេច​ពី​មច្ចុរាជ​” គឺ​គ្មាន​ហេតុផល​ណា​ផ្សេង​ពីនេះ​ទេ​។
​ ​
ប៉ុន្តែ​លោកតា​ដែល​រស់នៅ​អ៊ែ​ល​ថុ​ន (Alton) តំបន់​ហ៊ែ​ម​សៀ (Hampshire) ប្រទេស អង់គ្លេស រូបនេះ​បាន​ទទួលស្គាល់ថា លោកតា​មិន​ចូលចិត្ត​អ្នក​បញ្ជោរ​គាត់​ឡើយ​៕ ប្រែ​សម្រួលៈ​ខុម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ