ឃាត់​គ្រឿងចក្រ​​៥១​គ្រឿង​ដែល​បំពាន​ការហាម​ប្រាម​មិនឲ្យ​ដឹក​អាច​ម៍ដីលក់​ ​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​នៅ​មជ្ឈមណ្ឌល​វប្ប​ធ​ម៌សន្តិភាព​បារាយ​ណ៍សិប្ប​និមិត្ត

496
ចែករម្លែក
  • 1
    Share

ដោយ:​បាយ័ន​/​សៀមរាប ៖ យោងតាម​បទបញ្ជា​របស់លោក​ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​ដើម្បី​ទប់ស្កាត់​បទល្មើស​បំពាន​នឹង​ការណែនាំ គឺ​នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៩ ក្រុមចម្រុះ​មាន​មន្ទីរ​ពាក់ព័ន្ធ តំណាង​ស្នងការ​ខេត្តសៀមរាប សាលាស្រុក​សៀមរាប អធិការ​ក្រុង​សៀមរាប បាន​ចុះទៅ​ឃាត់​គ្រឿងចក្រ​សរុប​ចំនួន​៥១​គ្រឿង នៅក្នុង​មជ្ឈមណ្ឌល​វប្ប​ធ​ម៌សន្តិភាព​បារាយ​ណ៍​សម្តេច​សង្ឃរាជា​ធិបតី​ទេព​វង្ស ដែល​ស្ថិតនៅ​ចំណុច​ទំនប់​៧៨ ក្នុង​តំបន់​ទន្លេសាប សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

គោលបំណង​របស់​ក្រុមចម្រុះ​ខាងលើ​គឺ​ឃាត់​គ្រឿងចក្រ​ចំនួន​៥១​គ្រឿង​នោះ ឲ្យអ្នកទទួលខុសត្រូវ​ក្នុង​តំបន់​អភិ​វឌ្ឍ​ន៏​មជ្ឈមណ្ឌល​វប្ប​ធ​ម៌សន្តិភាព​បារាយ​ណ៍​សម្តេច​សង្ឃរាជា​ធិបតី​ទេព​វង្ស ដើម្បីឲ្យ​អ្នកទទួលខុសត្រូវ​ធ្វើលិខិត​បទដ្ឋាន​ច្បាប់​ឲ្យបាន​ត្រឹមត្រូវ ព្រោះថា​តំបន់​នោះ​មិនទាន់​មានច្បាប់​នៅឡើយ​ទេ គឺមាន​តែ​សេចក្តីជូនដំណឹង​របស់​ទីស្តីការគណ:រដ្ឋមន្ត្រី ដែល​ទាមទារ​ឲ្យ​តំបន់​នោះ​មានច្បាប់ត្រឹមត្រូវ​ដោយឡែក​ទៀត​។​

លោក​វរ​សេនី​យ៍​ឯក ណុប សារ៉ាក់ អធិការនគរបាល​ក្រុង​សៀមរាប បាន​និយាយថា បារាយ​ណ៍សិប្ប​និមិត្ត​ខាងលើ គឺ​ត្រូវបាន​អ្នកទទួលខុសត្រូវ​ខាងលើ​ជីក​យក​អាច​ម៍​ដី​មក​លក់ នៅក្នុង​ក្រុង​សៀមរាប ដោយ​បំពាន​បទបញ្ជា​របស់លោក​អភិបាលខេត្ត​សៀមរាប ដែលថា​ការអភិវឌ្ឍ​នោះ​គឺ​មិនឲ្យមានការ​ដឹក​អាច​ម៍ដី​ចេញពី​តំបន់​នោះឡើយ​។​

កាលពី​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០១៩​កន្លងទៅ នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​របស់​សាលាខេត្ត​សៀមរាប លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ឲ្យ​អ្នកទទួលខុសត្រូវ​តំបន់​មជ្ឈមណ្ឌល​វប្ប​ធ​ម៏​សន្តិភាព​បារាយ​ណ៍សិប្ប​និមិត្ត​សម្តេច​សង្ឃរាជា​ធិបតី​ទេព​វង្ស ត្រូវ​រៀបចំ​លិខិតបទដ្ឋាន​ច្បាប់ ​ដើម្បី​ស្នើសុំ​គោល​ការ​ណ៏​អភិវឌ្ឍ​ន៍​ឲ្យបាន​ត្រឹមត្រូវ ជាពិសេស​ឲ្យ​ខាង​តំណាង​អភិវឌ្ឍ​ន៍តំបន់​នោះ​ធ្វើ​គម្រោង​លំអិត​ឆ្លងទៅ​ក្រសួង​ធម្មការ​និង​សាសនា ដើម្បី​ពិនិត្យ​សម្រេច​។ ​ក្នុង​កិច្ចប្រជុំ​នោះ លោក​ទៀ​សីហា បានដាក់​បទបញ្ជា​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​ន៍តំបន់​ខាងលើ ផ្អាក​ជាបន្ទាន់​​ការ​ជីកដី​យកមក​លក់​នៅ​ខាងក្រៅ ​ដើម្បី​ធ្វើ​ប្រ​យោ​ជ​ន៍​ផ្ទាល់ខ្លួន​។​

ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង អ្នកទទួលខុសត្រូវ​តំបន់​អភិវឌ្ឍ​ន៍​មជ្ឈមណ្ឌល​វប្ប​ធ​ម៌​សន្តិភាព​បារាយ​ណ៍សិប្ប​និមិត្ត​សម្តេច​សង្ឃរាជា​ធិបតី​ទេព​វង្ស បែរជា​ពួកគេ​នាំគ្នា​ធ្វើ​សកម្មភាព​ជីក​យក​អាច​ម៍ដី​យកមក​លក់​នៅ​ខាងក្រៅ​យ៉ាង​បំពាន ទើប​ធ្វើឲ្យ​ក្រុមការងារ​ចម្រុះ​ដឹកនាំ​ដោយ​សាលាខេត្ត ចុះ​ឃាត់​រថយន្ត​ចំនួន​៥១​គ្រឿង​នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៩​នេះ ដើម្បីឲ្យ​ក្រុមហ៊ុន​សុំច្បាប់​អនុ​ញ្ញា​តពី​រាជរដ្ឋាភិបាល ទើប​ឲ្យមាន​ការអភិវឌ្ឍ​ន៏​តំបន់​បាន​៕B/Ha