ឃាត់ខ្លួន ជនជាតិ​ឥណ្ឌូ​នេ​ស៊ីម្នាក់ ពាក់ព័ន្ធនឹងករណីជួញដូរសារធាតុញៀន ទ្រង់ទ្រាយ​ធំ

472
ចែករម្លែក

ដោយ:​សុខុម​/ស្ទឹងត្រែង ៖ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំង ក្រៀល​ខេត្តស្ទឹងត្រែង បានឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ សារធាតុ ញៀន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​មួយ​ជា​លក្ខ​ណះ​អន្តរជាតិ​។ ការឃាត់ខ្លួន​នោះ​សមត្ថកិច្ច​បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​ថ្ងៃទី​៣១​ខែ​មីន​ឆ្នាំ​២០១៩ ។

បន្ទាប់ពី​ឃាត់ខ្លួន​ជនបរទេស​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ឆ្លងដែន​ខាងលើនេះ​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ទាំង យប់​ដើម្បី​សាកសួរ​។ ជុំវិញ​ករណីនេះ​ដែរ​ស​ម​ត្ថ​កិច្ច​មិន​បង្ហាញ​រូបភាព​និង​ជនសង្ស័យ​ទៅកាន់​អ្នកសារព័ត៌មាន​ឡើយ​ដោយ​លើក​ហេតុផល​ថា​ កំពុងមាន​វិធានការ​ស៊ើប អង្កេត​រក​អ្នកពាក់ព័ន្ធ​បន្ថែមទៀត​។​

តែ​ទោះបីជា​យ៉ាងណា​មាន​រូបភាព​ជាច្រើន​សន្លឹក​ ត្រូវបាន​បង្ហោះ​នៅក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ​ផេ​កអគ្គ​នាយកដ្ឋាន​អន្តោរ​ប្រវេសន៍​ជា​សាធារណៈ​រួចទៅហើយ​។​

សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសនេះមានឈ្មោះ NURUL FADLI EKO PUTRO ភេទប្រុស អាយុ៤៣ឆ្នាំ សញ្ជាតិឥណ្ឌូនេស៊ី ដោយមានការសង្ស័យ សមត្ថកិច្ចប៉ុស្តិ៍ បានធ្វើត្រួតពិនិត្យ និងឆែកឆេរត្រង់ចំណុចទីតាំងខាងមុខកន្លែងប្រថាប់ត្រាចេញ-ចូល ប្រទេសយើងបានត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សថ្លា ច្រកក្នុងកញ្ចប់នំគ្រប់ ប្រភេទ និងក្នុងកញ្ចប់កាហ្វេ កញ្ចប់ប្រដាប់ប្រដាក្មេងលេងសង្ស័យជាសារធាតុញៀន ហើយបានអញ្ជើញសមត្ថកិច្ច (BLO) ប្រចាំច្រកទ្វារត្រពាំងក្រៀល មកត្រួតពិនិត្យ បន្ថែមពិតជាសារធាតុញៀនពិតប្រាកដមែន​។

តាម​ប្រភពព័ត៌មាន​ទម្លាយ​ពី​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ​ថ្នាំញៀន​ដែល​រឹបអូស​បាន​មាន​ចំនួន​៤៤​កញ្ចប់​ប្រហែល​ជាង​២១​គីឡូក្រាម៕​B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ