មន្ត្រី​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា​២០​នាក់​បានបញ្ចប់​វគ្គប​ណ្តុះ​បណ្តាល​ស្តី​ការធ្វើអង្កេត​សាធារណៈ​ក្នុង​រមណីយដ្ឋាន​អង្គរ​

537
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប​ ៖ សិក្ខាកាម​ចំនួន​២០​នាក់ មកពី​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ សារមន្ទីរ និង​បទដ្ឋាន​បេតិកភណ្ឌ និង​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ បានបញ្ចប់​វគ្គ​បណ្តុះបណ្តាល​ដោយ​ជោគជ័យ​ស្តីអំពី «​ការធ្វើអង្កេត​សាធារណៈ​» ដែល​រៀបចំឡើង​នៅ​ម​ជ្ឃ​មណ្ឌល​បណ្តុះបណ្តាល​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៩​។​

វគ្គ​សិក្សា​ស្តីអំពី «​ការធ្វើអង្កេត​សាធារណៈ​» បង្រៀន​ដោយ​អ្នកជំនាញ​ជនជាតិ​បារាំង មកពី​នាយកដ្ឋាន​បេតិកភណ្ឌ​វប្បធម៌​បារាំង ក្នុង​គោលបំណង​បណ្តុះបណ្តាល​មន្ត្រី បុគ្គលិក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​កំពុង​បំពេញភារកិច្ច​ពាក់ព័ន្ធ​នឹង​អង្កេត​សាធារណៈ​ឱ្យ​យល់ដឹង​បន្ថែម​នូវ​បច្ចេកទេស ការផ្លាស់ប្តូរ​បទពិសោធ​ន៍ និង​បង្កើន​ប្រសិទ្ធភាព​ការងារ​តាម​បទដ្ឋាន​អន្តរជាតិ​ដែលមាន​ជា​អាថ៌​៖ ស្វែងយល់ និង​រៀបចំ​កម្រង​សំណួរ​ទាក់ទង​នឹង​វិស័យ​សាធារណៈ និង​ប្រវត្តិ​នៃ​ការធ្វើអង្កេត​សាធារណៈ​នៅ​ប្រទេស​បារាំង​។ កំណត់​គោលដៅ​សិក្សា បរិវេណ​សិក្សា និង​លទ្ធផល​ដែល​រំពឹងទុក​ពី​ការសិក្សា និង​សិក្សា​នៃ​ប្រភេទ​អង្កេត​។​

អ្នកស្រី វាសនា មករា សិក្ខាកាម​មកពី​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​ឱ្យដឹងថា វគ្គ​សិក្សា​នេះ​មាន​ប្រយោជន៍​ល្អ​សម្រាប់​ការអភិវឌ្ឍ​សមត្ថភាព​ការងារ​ប្រចាំថ្ងៃ​របស់ខ្ញុំ​។ វា​ឱ្យ​ខ្ញុំ​ដឹង​ពី​របៀប​សង្កេត​ថ្មី ផល​លំបាក និង​ដំណោះស្រាយ​ការងារ ពិសេស​គឺ​យល់​កាន់តែច្បាស់​អ្វី​ទៅជា​ការអង្កេត​ជា​សាធារណៈ​ពី​អ្នកជំនាញ​ដែលមាន​សមត្ថភាព​ក្នុង​កិច្ចការ​នេះ​។​

លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ថា ដើម្បី​ឱ្យមាន​និរន្តរភាព​អង្គរ ផ្តោតលើ​ផ្នែក​ពីរ​ដែល​សំខាន់ គឺ​ការអភិរក្ស​និង​ការគ្រប់គ្រង​ទេសចរណ៍ ព្រោះ​ទេសចរ​តែងតែមាន​ផលប៉ះពាល់​វិជ្ជមាន និង​អវិជ្ជមាន​ដល់​រមណីយដ្ឋាន​អង្គរ​។​

ដូច្នេះ​ទាមទារ​ឱ្យ​អ្នកទទួលខុសត្រូវ​ការ​ងារ ​មាន​សមត្ថភាព​ច្បាស់លាស់​លើ​ការបក​ស្រាយ​ទិន្នន័យ និង​ការវិភាគ​ទិន្នន័យ​ឱ្យបាន​ត្រឹមត្រូវ​តាមរយៈ​ការអង្កេត​ជាមួយនឹង​បច្ចេកទេស វិធីសាស្ត្រ និង​មធ្យោបាយ​ដ៏​ល្អ​។

លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​អ្នកជំនាញ​បារាំង​ ដែល​បាន​ចំណាយ​ពេលវេលា​មក​ចែករំលែក​បទពិសោធន៍​ដល់​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា ពិសេស​រំឭក​ដល់​ចំណង​មិត្តភាព​​បារាំង ​ដែល​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ប្រទេស​បារាំង​ជាច្រើន​នាក់​ទាក់ទង​នឹង​បុរាណវិទ្យា​និង​ការគ្រប់គ្រង​ទេសចរណ៍​ផងដែរ​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម