ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ងាក​មករក វី​ល​ហ្វ្រី​ដ ហ្សា​ហា បន្ទាប់ពី​កីឡាករ​រូបនេះ ចាកចេញ​អស់​រយៈពេល​បួន​ឆ្នាំ​

647
ចែករម្លែក

លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) អាច​នឹង​បង្វែរ​ចំណាប់ អារម្មណ៍ របស់លោក​មកលើ​កីឡាករ​ឆ្នើម វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha) របស់​ក្លឹប Crystal Palace ក្នុង​ការតាមប្រមាញ់រ​ក​ខ្សែប្រយុទ្ធ​ដែលមាន​ល្បឿន​ម្នាក់​។​
​ ​
​ចា​ឌិន សាន​ចូ (Jadon Sancho) របស់​ក្លឹប Dortmund និង​ខា​ឡុ​ម ហ៊ូ​ដ​សិន អូដ​យ (Callum Hudson Odoi) របស់​ក្លឹប​ឆេ​ល​ស៊ី​ក៏​ស្ថិតក្នុង​បញ្ជី​សម្រាំង​កីឡាករ​ជា​គោលដៅ ផ្ទេរ​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នៅ​រដូវក្តៅ​នេះ​ផងដែរ​។​
​ ​
​ហ្សា​ហា អាចជា​ជម្រើស​ធូរ​ថ្លៃ ខណៈពេល​មាន​សេចក្តីរាយការណ៍​ថា ក្លឹប​បិសាច ក្រហម​គ្រោង​នឹង​បញ្ចុះ​២៥​ភាគរយ​នៃ​ប្រាក់ចំណេញ​តាមរយៈ​កិច្ចព្រមព្រៀង​ណាមួយ​របស់​កីឡាករ​រូបនេះ​។​
​ ​
កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​ត្រូវ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅកាន់​ក្លឹប Dortmund បន្ទាប់ពី​ស្តា​ទម្រង់​លេង​របស់ខ្លួន​ឡើងវិញ ក្រោយពី​ជួប​ការខកចិត្ត​នៅ​ពហុកីឡាដ្ឋាន Old Trafford កន្លងមក​។​
​ ​
ហ្សា​ហា ធ្លាប់ធ្វើ​ការងារ​ជាមួយ​លោក សូល​ស្យែ​រ អំឡុងពេល​ខ្ចី​ជើង​ទៅលេង​នៅ​ក្លឹប Cardiff City កាលពី​ឆ្នាំ​២០១៤​។

ខ្សែប្រយុទ្ធ​សញ្ជាតិ​កូត​ឌី​វ័រ​រូបនេះ​បាន​ក្លាយជា​សមាជិក​ប្រចាំ​ក្នុង​ក្រុម​ជម្រើស​របស់​ក្រុម Crystal Palace ចាប់តាំងពី​វិលត្រឡប់​មកវិញ​កាលពី​ឆ្នាំ​២០១៥ ក្នុង​កិច្ចព្រមព្រៀង ៦​លាន​ផោន​។​
​ ​
ការតែងតាំង​លោក សូល​ស្យែ​រ ជា​អ្នកចាត់ការ​របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​នឹង បង្ហាញ​ពី​ការផ្លាស់ប្តូរ​វប្បធម៌​ចាស់​មកកាន់​នយោបាយ​ផ្ទេរ​ដែល ផ្តោត​ការយកចិត្ត ទុកដាក់​លើ​កីឡាករ​វ័យក្មេង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​