ទុកចិត្ត​កូនស្រី​ពៅ​ យកលុយ​១៧​ម៉ឺន​ដុល្លារ​ទៅ​ផ្ញើ​ ត្រូវ​កូន​សំណព្វនោះ​ស៊ីដាច់​បាត់​

643
ចែករម្លែក
  • 45
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​លក់​ផ្ទះ​បាន​២៧​ម៉ឺន​ដុល្លារ ​រួច​ក៏​ចែក​កូនចៅ​នៅសល់​១៧​ម៉ឺន​ដុល្លារ​ដើម្បី​ទុក​សម្រាប់​ចាយវាយ​ពេល​ចាស់ជរា​។​ដោយសារតែ​ទុកចិត្ត​ចំពោះ​កូនស្រី​ពៅ​ ក៏បាន​យកលុយ​ទៅ​ផ្ញើ​ចំនួន​១៧​ម៉ឺន​ដុល្លារ​រក្សាទុក​នៅក្នុង​កុង​ធនាគារ​។​តែ​បែ​រជា​កូនស្រី​ពៅ​ជា​កូន​ណសំណព្វយក​លុយ​ទៅ​ទិញ​ផ្ទះ​ធ្វើជា​កម្ម​សិទ្ធិផ្ទាល់ខ្លួន និង​សម្ភារ​និយម​ជាច្រើន​ទៀត ដោយ​មិនឱ្យ​ម្តាយ​ដឹង​ឡើយ​។​

​ខណៈពេល​ម្តាយ​ឈឺ​ថ្កាត់​ទៅយក​លុយ​មក​មើលជំងឺ​ក៏​មិនឱ្យ​ម្តាយ​ទៀត ​ធ្វើឱ្យ​ម្តាយ​តូចចិត្ត​និង​គ្មាន​លុយ​ក៏​ប្ដឹងផ្ដល់​ដើម្បី​រកបាន​យុត្តិធម៌​។​ទើប​នៅ​យប់​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០១៩ ​រូបគាត់​និង​កូនស្រី​បង​បាន​ពឹងពាក់​ក្រុម​អ្នកសារព័ត៌មាន​ឲ្យ​ជួយ​ផ្សាយ​ដល់​អាជ្ញាធរ​ជំនាញ​ជួយ​រក​យុត្តិធម៌​ដល់​រូបគាត់​ផង ។​

ស្ត្រី​វ័យ​ចំណាស់​នេះ​ឈ្មោះ ប៉ុល យ៉​ន អាយុ​៧៧​ឆ្នាំ ស្នាក់នៅ​ជាមួយ​កូនស្រី​បង នៅ​អគារ​បុរី​កីឡា ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​គាត់​មានកូន​ស្រី​២​នាក់​ ម្នាក់​មាន​អាយុ​៥១​ឆ្នាំ និង​ម្នាក់ទៀត​អាយុ​ជាង​៤០​ឆ្នាំ​៕S/​Ha

កូនស្រីពៅដែលម្តាយអះអាងថាស៊ីដាច់លុយ១៧ម៉ឺនដុលា្លរ