​កាកបាទក្រហម​ខេត្តព្រៃវែង ​ចុះ​ផ្សព្វផ្សាយ​របៀប​ថែទាំ​សុខភាព​មនុស្ស​ចាស់​

486
ចែករម្លែក
  • 12
    Shares

ដោយ​៖​ចាន់ថន​/​ព្រៃវែង​៖​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រៃវែង​បានរៀបចំ​ពិធី​ចុះ​ផ្សព្វផ្សាយ​របៀប​ថែទាំ​សុខភាព​ដល់​មនុស្ស​ចាស់​នៅ​ស្រុក​ពាម​រក៍​ កាលពី​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០១៩ ​ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​ស្រីមុំ​ ច​ន្ធី​ នាយិការ​រង​កាកបាទក្រហមកម្ពុជា​ថ្នាក់កណ្តាល​និង​ជា​នាយ​កក​ដ្ឋា​ន​សុខភាព រួម​ជាមួយសាខាកាកបាទក្រហមកម្ពុជា​ខេត្ត និង​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ពាម​រក៍​។​

​ក្នុងឱកាស​នោះ​លោកស្រី​មុំ​ច​ន្ធី​នាយិការ​រង​កាកបាទក្រហមកម្ពុជា​ថ្នាក់កណ្តាល​និង​ជា​នាយ​កក​ដ្ឋា​ន​សុខភាព​បាន​ប្រសាសន៍ថា ដោយសារ​ប្រទេស​កម្ពុជា យើង​មាន​អាកាសធាតុ​ផ្លាស់ប្ដូ រពីមួយថ្ងៃ ទៅមួយថ្ងៃ ហេតុនេះ​បញ្ហា​សុខភាព ចេះតែ​កើតមានឡើង​មិន​ថា​ចាស់​មិន​ថា​ក្មេង​នោះឡើយ​។

ដូច្នេះ សុខភាព​ក៏មាន​ការប្រែប្រួល ដែល​ធ្វើ​ឲ្យ​សុខភាព​មិនល្អ ជាពិសេស​សម្រាប់ លោកយាយ​លោកតា ដែលមាន​ជន្មាយុ​ច្រើនៗ ​ត្រូវ​ថែទាំ​សុខភាព​ត្រូវ​បរិភោគ​បន្លែ​ដែល​គ្មាន​ជាតិគីមី គឺ​បរិភោគ​អាហារ​ណា​ដែលមាន​សារជាតិ​បំប៉ន​ដើម្បី​ជួយ​ទ្រទ្រង់​នូវ​កំលាំង និង​សុខភាព​របស់គាត់​។​

​លោកស្រី ក៏បាន​នាំយក​នូវ​សេចក្តី​នឹករលឹក​អំពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​។​ដែល​សម្តេច​តែងតែ​គិតគូរ​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​មិន​ប្រកាន់ពូជសាសន៍​ពណ៌​សម្បុរ​និន្នាការ​នយោបាយ​​និង​អ្នក​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​រស់នៅ​ស្អាត​ផឹក​ស្អាត​បរិភោគ​ស្អាត​។​

​លោកស្រី បញ្ជាក់ថា យុទ្ធនាការ​ផ្សព្វផ្សាយ សុខភាព​មនុស្ស​ចាស់​នេះ គឺ​ធ្វើ​រយៈពេល​បី​ថ្ងៃ​។ ចាប់ពី​ថ្ងៃ ទី​១,២,៣​ខែមេសា​ឆ្នាំ​២០១៩​នេះហើយ​បែងចែក​ជា​ក្រុម​ទៅ​គោលដៅ​ដើម្បី​ចុះ​ផ្សព្វផ្សាយ​ដល់​លោកយាយ លោកតា បងប្អូន​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន​នោះ​តែម្តង​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម