គ្រោះថ្នាក់​ចរាចរ​លើ​ស្ពាន គី​ហ្សូ​ណា បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ស្រាល ៧​នាក់​

631
ចែករម្លែក
គ្រោះថ្នាក់​ចរាចរ​លើ​ស្ពាន គី​ហ្សូ​ណា បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ស្រាល ៧​នាក់​

​ដោយៈ​ឆាយា​នាថ /​កំពង់ចាម ៖​អភិបាលខេត្តកំពង់ចាម លោកគួច ចំរើន ថ្លែងឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២​ខែម​សា​នេះ​ថា កាលពីម៉ោង ១ រំលងអធ្រាត្រឈាន ចូលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នៅលើ​ស្ពានគី​ហ្សូ​ណា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ បណ្ដាលឱ្យ​ស្លាប់​ម្នាក់និងរបួសធ្ងន់​ស្រាល ៧​នាក់ ។

​លោក​បន្តថា សមត្ថកិច្ច​កំពុង​ព្យាយាម​យក​សាកសព​ដែល​កៀប​ជាប់​ចេញពី​ក្នុង​រថយន្ត ។​

​ព័ត៌មានបន្ថែម រស្មីកម្ពុជានឹងរាយការណ៍ជូន​នៅពេល​ក្រោយ​៕​សរន/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ