ស្ត្រី​ទី​ពីរ​ចូលមក​បកអាក្រាត​ថា អតីត​អនុ​ប្រធានាធិបតី​អាម៉េរិក​លោក​ចូ ប៊ី​ដិ​ន ធ្លាប់​ស្ទាប​លូកលាន់​នាង​

693
ចែករម្លែក

​អតីត​ជំនួយការ​ម្នាក់​របស់​តំណាងរាស្ដ្រ​លោក​ជី​ម ហ៊ី​ម៉េ​សបាន​និយាយថា អតីត​អនុ​ប្រធានាធិបតី​លោក​ចូ ប៊ី​ដិ​ន បាន​ស្ទាប​នាង​មិន​សមរម្យ​នៅឯ​ពិធី​រៃអង្គាស​មូលនិធិ​មួយ​កាលពី​ឆ្នាំ ២០០៩ ដែល​នេះ​ជា​ស្ត្រី​ទី ២ ហើយ​ដែល​ធ្វើការ​ចោទប្រកាន់​ប្រឆាំងនឹង​លោក​ចូ​ប៊ី​ដិ​ន​ក្នុង​សប្តាហ៍​កន្លងទៅ​។​

​លោក​ប៊ី​ដិ​ន​ត្រូវបាន​គេ​ស្គាល់​ជា​យូរ​មកហើយ​ថា​ចូលចិត្ត​ស្ទីល​ឱប​ណែ​ប​និត្យ​ជិតស្និទ្ធ ហើយ​ភាពត្រឹមត្រូវ​នៃ​ឥរិយាបថ​របស់គាត់​ចំពោះ​ស្ត្រី​កំពុងស្ថិត​នៅក្រោម​ការពិនិត្យ​ពិច័យ​យ៉ាង​ហ្មត់ចត់ ខណៈដែល​គាត់​ជិត​នឹង​ប្រកាស​អំពី​ការ​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​ឆ្នាំ ២០២០​។​

​កាលពី​ចុង​សប្តាហ៍​មុន​លោកស្រី​លូ​ស៊ី ផ្ល​រ៉េ​ស (Lucy Flores) អតីត​តំណាងរាស្ត្រ​មកពី​រដ្ឋ​ណេ​វ៉ា​ដា បាន​សរសេរ​អត្ថបទ​មួយ​ដែល​លោកស្រី​បាន​និយាយថា​លោក​ប៊ី​ដិ​ន​បានធ្វើ​ទង្វើ​មិន​សមរម្យ​ចំពោះ​លោកស្រី​នៅឯ​ព្រឹត្តិការណ៍​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ ២០១៤ និង​ធ្វើឱ្យ​លោកស្រី​មាន​អារម្មណ៍​មិន​ស្រណុកចិត្ត​។​

​ក្នុងការ​បញ្ចេញមតិ​មួយ​កាលពី​ថ្ងៃអាទិត្យ​ទី ៣១ មីនា នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “Connecticut Women in Politics” ដែល​ចែករំលែក​សាច់រឿង​រប​ស់លោក​ស្រី​ផ្ល​រ៉េ​ស អតីត​ជំនួយការ​តំណាងរាស្ត្រ នាង អា​មី ឡាប​ផុស (Amy Lappos) បាន​និយាយថា​លោក​ប៊ី​ដិ​ន “​បាន​ប្រព្រឹត្ត​ទង្វើ​ស្រដៀង​គ្នា​នេះ​ដាក់​ខ្ញុំ​” នៅឯ​ពិធី​រៃអង្គាស​មូលនិធិ​នៅ​ទីក្រុង​គ្រី​ន​វី​ច រដ្ឋ​ខុន​និក​ធី​ខាត់ សម្រាប់​លោក​ហ៊ី​ម៉េ​ស​។​

​យោងតាម​កាសែត Hartford Courant នាង​ឡាប​ផុស បាន​សរសេរ​ក្រោម​ឈ្មោះ​ក្លែងក្លាយ “Alice Paul” យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​អាច​និយាយ​ពីបទ​ពិសោធ​នេះ​ឱ្យដឹង គឺ​វា​ជា​ស្ថាន​ភាពមិន​ស្រណុកចិត្ត​ឡើយ និង​មិនអាច​ទទួលយក​បានឡើយ​។ យើង​ត្រូវតែ​ឱ្យ​បុរសៗ​យើង​ប្រកាន់​ស្តង់ដារ​ដូចគ្នា ដែល​យើងទាំងអស់គ្នា​ជា​បុរស​ត្រូវតែ​ប្រកាន់ខ្ជាប់​”​។​

​គណនី “Alice Paul” រួមបញ្ចូល​ទាំង​រូបថត​របស់​នាង​ឡាប​ផុស​និង​មាន​រូបភាព​ដូចគ្នា​ជាច្រើន​នឹង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​នាង​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

អតីត​អនុ​ប្រធានាធិបតី​អាម៉េរិក​លោក​ចូ ប៊ី​ដិ​ន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ