សម្តេច​ប្រតិកម្ម​នឹង​អ្នកវិភាគ​ថា​ការដាច់​ភ្លើង​ជា​លេស​របស់​ហ៊ុនសែន​ដើម្បី​សង់វា​រី​អគ្គិសនី​ថ្មី​

640
ចែករម្លែក
  • 21
    Shares
សម្តេច​ប្រតិកម្ម​នឹង​អ្នកវិភាគ​ថា​ការដាច់​ភ្លើង​ជា​លេស​របស់​ហ៊ុនសែន​ដើម្បី​សង់វា​រី​អគ្គិសនី​ថ្មី​

ដោយៈ​តារា​រិ​ទ្ធ​/​កំ​ពតៈ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ជាថ្មី​ម្តងទៀត​ថាបើ​ទោះបីជា​ខ្វះខាត​អគ្គិសនី​ប្រើប្រាស់​ក៏ដោយ តែ​សម្តេច​ដាច់ខាត​មិន​អនុញ្ញាត​ឲ្យ​មានការ​វិនិយោគ​វា​រី​អគ្គិសនី​នៅ​តំបន់​អា​រ៉ែ​ង​ជាដាច់ខាត ។​ជាមួយនេះ​សម្តេច​បានស្នើ​ឲ្យ​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​រក​ផ្ទះ​អ្នក​និយាយ​នេះ​រួច​ផ្តាច់​ភ្លើង​ឈប់​ឲ្យ​ប្រើ​តែម្តងទៅ ។​

​ប្រតិកម្ម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី ២ ខែមេសា នេះ​នៅក្នុង​ពិធី សម្ពោធ​រោង ចក្រ​ផលិត​ទឹកស្អាត​ខេត្តកំពត​។​ប្រសាសន៍​នេះ​បន្ទាប់ពី​មាន​អ្នកវិភាគ​នយោបាយ​មិន​អ​ព្យា​ក្រិ​ត្យ​មួយចំនួន​បានលើកឡើង​ថា​ការផ្តាច់​ភ្លើងអគ្គិសនី គ្រាន់តែ​ជា​លេស ដើម្បី​រាជរដ្ឋាភិបាល​សាងសង់​វា​រី​អគ្គិសនី​បន្ថែមទៀត តែប៉ុណ្ណោះ ។​
​សម្តេច​តេ​ជោ​បាន​លើកឡើងថា​ការ ប្រែប្រួល​អាកាសធាតុ បានធ្វើ​ឲ្យ​យើង​ខ្វះ​ទឹក ហើយ​បាន​បង្ក​ឲ្យ​វា​រី អគ្គិសនី មួយចំនួន​មិនអាច​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​បាន​គ្រប់គ្រាន់ ធ្វើ​ឲ្យ​យើង​ខ្វះ​ថាមពល​អគ្គិសនី​រហូត ៤០០ មេ​ហ្គា​វ៉ា​ត់ ។​
​សម្តេច​បាន​បន្តថា “​មាន​អាច​ង្រៃ​មួយ​នោះ​វា​វិភាគ​ថា​ហ៊ុនសែន​ប្រកាស​ខ្វះ​ភ្លើង ដើម្បី​យក លេស​ដើម្បី​សាងសង់​វា​រី​អគ្គិសនី​ថ្មី​ទៀត …”​។​


សម្តេច​បាន​បន្ថែមថា​សូម្បី​វា​រី​អគ្គិសនី​កំចាយ បញ្ចេញ​ភ្លើង​បានតែ ៥៤ មេ​ហ្គា​វាត់ លើ ១៩៤ មេ​ហ្គា​វ៉ា​ត់ ហើយ​បើក​បានតែ ៦ ម៉ោង​ទៀត​ក្នុង​មួយថ្ងៃ ។​
​សម្តេច​លើក​ជា​សំណួរ​ថា​តើ​ទៅធ្វើ​វា​រី អគ្គិសនី​នៅទីណា ?​។ អា​រ៉ែ​ង​មួយ​គឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ទេ ។ ព្រោះ​ខ្ញុំ​បានប្រកាស​រួចហើយ ថា​នៅក្នុង​ដំណាក់កាល​ហ៊ុនសែន ជា​នាយករដ្ឋមន្ត្រី គឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ទេ ។ ដូចនេះ​បើ​ឯង​វិភាគ​ខុស​បែបនេះ យើង​ទៅ​ផ្តាច់​ភ្លើង​ដល់ផ្ទះ​វា​តែម្តងទៅ​។​យើង​មិន​រើសអើង​ទេ តែ​មកពី​ឯង​វិភាគ​រើសអើង​ដែរ ។​ដូចនេះ​ផ្តាច់​ភ្លើង​កុំ​ឲ្យ​ប្រើ​តែម្តង ឲ្យ​វា​ដុត​ចន្លុះ ឬ​ប្រើ​ម៉ាស៊ីនភ្លើង​ទៅ នៅពេល​ចូល​ឆ្នាំនេះ​៕​សរន​