ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩

582
ចែករម្លែក

​ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​តោង​តែ​ចុះ​គ្រប់គ្រង​អារម្មណ៍​និង​ធ្វើ​ចិត្ត​ត្រជាក់ បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ឆបោក​យក​ទ្រព្យសម្បត្តិ​និង​ប្រើល្បិច​បោកប្រាស់​ដោយ ប្រការ​ណាមួយ​។ ទាំង​ស្ត្រី​បុរស​ទោះ​ធ្វើដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​ឬ​សូម្បី​នៅក្នុង​ផ្ទះ សម្បែង​ក្តី​បើ​មាន​ក្រុមមនុស្ស​ចម្លែក​មុខមក​ទំនាក់ទំនង​ធ្វើ​អ្វីមួយ​ចូរ​ប្រយ័ត្នប្រយែង​ក្រែង​ជួប​រឿង​ចាញ់បោក​គេ​។​

​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​ចម្រូងចម្រាស​ច្រើន​បន្តិច ពីព្រោះ​ម្នាក់ៗ​ប្រកាន់ ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំឆ្លូវ​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​បើទោះបី​ប្រកប​កិច្ច ការងារ​អ្វីមួយ​តោង​តែ​ចេះ​មើលមុខ​ក្រោយ​និង​ប្រ​យ័​តុ​ប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។ ក្រៅពីនេះ​ក៏​គប្បី​ប្រយ័ត្នប្រយែង​បញ្ហា​ឧ​ប្ប​តិ្ត​នាំ​ត្រូវ​ទទួលរង​ឈឺខ្លួន​ប្រាណ ដោយ​ប្រការ​ណាមួយ​ផងដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ទោះ ធ្វើ​អ្វី​លោកអ្នក​គួរ​ធ្វើ​សន្សឹមៗ​កុំ​បំបោល​ប្រយ័ត្ន​ដូច​ពាក្យចាស់​ថា​”​កាន់តែ​លឿន​កាន់តែ​ខុស​ហើយ​ក្រែង​មិនបាន​ដូច​សេចក្តីប្រាថ្នា​”​។​

​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ឲ្យ​ប្រយ័ត្ន​ភាព​ផ្អែមល្ហែម​ប្រែជា​ជូរចត់​វិញ​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​ច្រើន​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត ហើយ​ពិសេស​មាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ការងារ​ទៀតផង​។ ក្នុងថ្ងៃនេះ​ក៏​ផ្តល់ ផល​ល្អ​សម្រាប់​ការចរចា​តូចធំ​ពីព្រោះ​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​ផងដែរ​។ សម្រាប់ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ហើយ​ចង់​សាក ល្បងមើល​ក៏​ជាការ​ល្អប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពរលូន​ល្អជា​សន្សឹមៗ ទៅ​មុខតែ​យ៉ាងណា​បញ្ហា​រកាំចិត្ត​តែង​មក​យាយី​ច្រើន​ផង​ដូចនេះ​ត្រូវ​ចេះ​ធ្វើ​មិនដឹងមិនឮ ចំពោះ​រឿង​រាវ ខ្លះ​ទើប​ប្រសើរ​។ ទាំង​បុរស ស្ត្រី​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​មាន​បញ្ហា អាក្រក់​យាយី​បន្តិច​ពីព្រោះ​មនុស្ស​នៅ​ជុំវិញខ្លួន​ចាំតែ​ចាប់កំហុស​និង​បង្កជម្លោះ​ប៉ុណ្ណោះ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​ព្រោះ​ងាយ​ធ្លាក់ ក្នុង​កលឧបាយ​គេ​ណាស់​ផង​។​

បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ពុំ​ត្រូវ​ផ្តោះផ្តង​ដោយ​សម្តី​ផ្លែផ្កា​ដាក់គ្នា​ឡើយ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​ខ្លាំងក្លា ៕

​ឆ្នាំរោង​
​រាសី​ល្អជា​មធ្យម​។ ក្នុងថ្ងៃនេះ​បើទោះបី​ដួង​រាសី​របស់លោក​អ្នកមាន​កម្រិត​មធ្យម​ពិត មែន​ក្តី​តែ​អាច​ប្រកបការងារ​សំខាន់ៗ​ដោយ​សម្រេច​ជោគជ័យ​គួរសម​។ អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​វិញ​មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ឥត​ថយក្រោយ​ទេ​តែ​យ៉ាងណា​បើ​លោកអ្នក​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​ងាយ​ខាតបង់​និង​ចាញ់បោក​គេ​ណាស់​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​ជឿនលឿន​ទៅមុខ​ប្រពៃ​៕

​ឆ្នាំម្សាញ់​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់ ការចរចា​អ្វីមួយ​ទេពី​ព្រោះថា​ផល​អាក្រក់​នោះ​កើតមាន​ច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​ទោះ​លោកអ្នក​ខិតខំ​ប៉ុនណា​បាន​ត្រឹម មួយ​ទប់ទល់​ហើយ​បើ​ឱ្យ​សល់​ធំដុំ​នោះ​គ្មានទេ​។​ការធ្វើដំណើរ​ត្រូវ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ខ្វាយខ្វល់​ព្រោះតែ​ការគិត​ច្រើន​ម្នាក់ឯង​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ប្រកបការងារ​អ្វី​បាន​ពេញទី​ពីព្រោះថា​ផល តែង​ផ្តល់​មកវិញ​គ្រាន់​គាប់ប្រសើរ​ជានិច្ច​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ ចម្រើន​លូតលាស់​ហើយ​បើ​មាន​បើក​របរ​ថ្មីៗ​ផង​ក៏​តែង​សម​ដូច​ប្រកប​ជានិច្ច​។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​លឿន​តែ​យ៉ាងណា ឱ្យ​ប្រយ័ត្ន​ការ​ថយក្រោយ​វិញ​សឹងតែ​ក្លាយជា​សត្រូវ​ស៊ីសាច់ហុតឈាម​គ្នា​ទៀតផង​៕

​ឆ្នាំមមែ​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​សំខាន់ ពីព្រោះថា​តែង​ឆ្លើយតប​នូវ​ផល​ល្អ​ចំពោះមុខ​ណាស់​។​ក្រៅពីនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​ពិធី​ឬ​ធ្វើ​អ្វីមួយ​ពីព្រោះថា​តែងមាន​ជោគ​សិរី​ជានិច្ច​។ អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក ឯ​បើ​លោកអ្នក​ចង់​រើ​ទីកន្លែង លក់ដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ណាស់ដែរ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំវក​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើ់រ​ជីវិត​របស់លោក​អ្នកធ្វើ​អ្វី​ក៏ដោយ​ជួប​បញ្ហា​រកាំចិត្ត បន្តិច ប៉ុន្តែ​ការងារ​តូចធំ​បើ​មានការ​សម្រុក​ក៏​តែង​ទទួលជោគជ័យ​ផង​។ ដំណើរ​ជីវិត លោកអ្នក​តោង​តែ​ចងចាំ​ថា​មានតែ​ទៅមុខ​ដូច​ទ្រនិចនាឡិកា​មិនដែល​ថយក្រោយ​ទេ ដូចនេះ​ត្រូវធ្វើ​អ្វី​ឱ្យមាន​ប្រយោជន៍​ក្នុង​ជីវិត​ទើប​ប្រពៃ​បំផុត​។ សម្រាប់​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀត សោត​កើតមាន​ភាព​រកាំរកូស​ច្រើន​។​

​រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ ហើយ​បើ​មិនចេះ​កាត់បន្ថយ​ទេ​ពិតជា​ជួប​ភាព​ប្រទាំង​ប្រទើស​រហូត​ឈានដល់​ការបែកបាក់​ជាក់​ជាពុំខាន​៕

​ឆ្នាំរកា​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ក្រឡាប់ចាក់​គឺ​បាន​ធ្លាក់​ស្រុត ចុះ​ម្ល៉ោះហើយ
​ទោះ​ប្រកប​កិច្ចការ​អ្វី​ត្រូវមាន​ការប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​អាក្រក់​ចូល​យាយី​បៀតបៀន​កើត​។ សម្រាប់​បុរស​ការប្រកប​ការងារ​គ​ប្បី​ត្រូវ​ប្រយ័ត្នប្រយែង​ជាង​សព្វមួយដង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​រយះពេល​នេះ​មុននឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ច្រើន​ដូចនេះ​ចូរ​ប្រយ័ត្ន ក្រុមមនុស្ស​អុជអាល​នាំ​កើត​បញ្ហា​ណាមួយ​ឡើង​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើ​ចង់ សម្រុក​ការងារ​ឬ​ធ្វើ​អ្វីមួយ​ក៏​ល្អប្រសើរ​ដែរ​ពីព្រោះថា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។ ក្នុងថ្ងៃនេះ​ដែរ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។ ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពត្រជាក់ត្រជុំ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ការ​ចម្រើន លូតលាស់​និង​ទទួល​ផ្លែផ្កា​ត្រឡប់មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ឥត​ថយក្រោយ​ទេ​តែ​យ៉ាងណា​បើ​លោកអ្នក​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​ងាយ​ខាតបង់​និង​ចាញ់បោក​គេ​ណាស់​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ជម្លោះ​វិវាទ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​បំផុត​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ