តារា​សម្តែង​ប្រុស ខេន ដើរ​ប្រមូល​សំរាម​នៅតាម​មាត់​ស្ទឹង​នៅ​ស្វាយរៀង​

765
ចែករម្លែក

ភ្នំពេញ​៖ តារា​សម្តែង​ប្រុស​សង្ហា​លោក ខេន ដែល​ល្បី​តួ​សម្តែង​ក្នុង​រឿង​ភាគច្រើន​បាន លេចមុខ​ដើរ​ប្រមូល​សំរាម​តាម​មាត់​ស្ទឹង​ក្នុង​ក្រុង​ស្វាយរៀង​ធ្វើឱ្យ​មហាជន និង​អ្នកលេង ហ្វេ​ស​ប៊ុ​ក​នាំគ្នា​សរសើរ​ចំពោះ​សកម្មភាព​មួយ​នេះ​។​

​តារា​សម្តែង​ប្រុស​រូប​សង្ហា​រូបនេះ ត្រូវបាន​អ្នកលេង​សរសើរ​ចំពោះ​សកម្មភាព និង ទង្វើ​ស្រលាញ់​បរិស្ថាន ដោយបាន​ដើរ​ប្រមូល​សំរាម​តាម​មាត់​ស្ទឹង​ក្នុង​ក្រុង​ស្វាយរៀង ដើម្បី​បរិស្ថាន​ស្អាត​ឡើងវិញ​។ ទង្វើរ​របស់លោក ខេន រូបនេះ​ត្រូវបាន​មហាជន​ចាត់ ទុកជា​គំរូ​ល្អ​មួយ​រូបនេះ​ក្នុងសង្គម ហើយ​ជាតា​រា​ប្រុស​ដែល​ចេះ​ស្រលាញ់ សង្គម និង បរិស្ថាន​។

​ជាមួយគ្នា​នោះ លោក​បាន​បញ្ចេញមតិ​ថា “​រួមគ្នា​ធ្វើ​អ្វី​ដែរ​យើង​អាចធ្វើ​ទៅបាន​កុំ​ចាំ តែ​ទើស តែ​មិនបាន​ជួយ​”៕ ដោយៈ បូ​រិ​ន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ