អាវុធហត្ថ​ស្រុក​ភ្នំស្រួច ឃាត់ខ្លួន​នារី​វ័យក្មេង​ម្នាក់ ​ដកហូត​ថ្នាំញៀន​មួយកញ្ចប់​ធំ

522
ចែករម្លែក

ដោយ:សុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺ ៖ នារី​វ័យក្មេង​ស្រស់ស្អាត​ម្នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច ឃាត់ខ្លួន​និងដកហូត​គ្រឿងញៀនមួយ​កញ្ចប់​ធំ​ ដែកកេះ​៥ ​ថង់​ច្រក​គ្រឿងញៀន​ចំនួន៣​ដុំ។​

ហេតុ​ការ​ណ៍នេះ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ទី​៣ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។​

មន្ត្រី​អាវុធហត្ថ​ស្រុក​ភ្នំស្រួច​បានឱ្យដឹងថា​ ​ជន​សង្ស័យ​មានឈ្មោះ ថេ​ង ស្រី​លាភ អាយុ​១៦ ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ ។​

ក្នុង​ប្រតិបត្តិការ​នោះដែរ​ឪពុកម្តាយ របស់​ជនសង្ស័យ បាន​រត់គេចខ្លួន​បាត់​អស់ ។​

ប្រភព​បាន​បន្តថា​ បច្ចុប្បន្ន ជនសង្ស័យ​និង​វ​ត្តុ​តាង ត្រូវបាន​បញ្ជូនទៅបញ្ជាការ​ដ្ឋាន កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​៕​B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម