​ពិនិត្យ​ការងារ​ទេសចរណ៍​ត្រីមាស​ទី​1​ឆ្នាំ​២០១៩

522
ចែករម្លែក
  • 3
    Shares

មូល​សម្បត្តិ​-​ភ្នំពេញ​:-​រក​មូលហេតុ​ទេសចរ​ធ្លាក់ចុះ​នៅ​តំបន់​អង្គរ​-​ឆ្លៀត​ដុះក្អែល​អោយ​មន្ត្រី​មួយចំនួន​។​
​ក្នុងឱកាស​ប្រជុំ​បូកសរុប​ការងារ​ទេសចរណ៍​ត្រីមាស​ទី​1​ឆ្នាំ​2019​និង​លើក​ទិសដៅ​អនុវត្ត​បន្ត​នៅ​ទីស្តីការក្រសួង​កាលពី​ថ្ងៃទី​2​ខែមេសា​ឆ្នាំ​២០១៩​លោក​រដ្ឋមន្ត្រី​ទេសចរណ៍​ថោង​ខុន​បាន​មានប្រសាសន៍​ទៅកាន់​មន្ត្រី​ទេសចរ​ទាំងអស់​ថា​យើង​ត្រូវតែ​បន្តធ្វើ​កំណែទម្រង់​ផ្ទៃក្នុង​ក្នុង​វិស័យ​ទេសចរណ៍​ទាំងមូល​។​ពីព្រោះ​ការងារ​នេះ​សំខាន់​ណាស់​ដែល​ធ្វើឱ្យ​ប្រជាជនមាន​ទំនុកចិត្ត​កាន់តែច្រើន​ថែមទៀត​។​

លោក​បាន​រំលឹក​និង​ផ្តល់​ធាតុ​ថ្មី​ចូល​ឱ្យ​មន្ត្រី​យើង​ទាំងអស់​ចេះ​តាមដាន​ចរន្ត​ទេសចរ​ពិភពលោក​។​ចេះ​បង្កើន​សមត្ថភាព​ជុំនាញ​ឱ្យមាន​បច្ចុប្បន្នភាព​ជានិច្ច​។​កុំ​ចាំបាច់​រដ្ឋមន្ត្រី​ចង្អុល​ប្រាប់​ទើប​ធ្វើ​ត្រូវ​ដឹង​រឿង​ថ្មីៗ​កើតឡើង​ទាក់ទង​ទៅនឹង​វិស័យ​ទេសចរណ៍​ពិភពលោក​។​ទេសចរណ៍​ក្នុង​តំបន់​និង​តាម​ប្រទេសជិតខាង​យើង​។​

ជាក់ស្តែង​3​ខែ​នេះ​ត្រូវ​រក​មូល​ហេតុថា​ហេតុ​អី​បានជា​ភ្ញៀវទេសចរ​មក​កំសាន្ត​អង្គរ​ធ្លាក់ចុះ​។​តែ​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ​កើន​ពី​20​ទៅ​25​ភាគរយ​ទៅវិញ​។​ហេតុ​អី​បានជា​ភ្ញៀវ​ជប៉ុន​និង​ភ្ញៀវ​កូរ៉េ​ធ្លាក់ចុះ​នៅ​តំបន់​អង្គរ​បែរជា​កើន​ខ្លាំង​នៅ​វៀតណាម​ទៅវិញ​។​យើង​ត្រូវ​រកអោយឃើញ​នៅ​ចំណុច​អវិជ្ជមាន​ដើម្បី​ដោះស្រាយ​។​

លោក​រដ្ឋមន្ត្រី​បាន​បង្ហើប​ប្រាប់ថា​រឿង​ភ្ញៀវ​ធ្លាក់ចុះ​នៅ​តំបន់​អង្គរ​មាន​កត្តា​ច្រើន​។​ពិសេស​នៅ​ខ្វះ​ផលិតផល​ទេសចរណ៍​ថ្មីៗ​អោយ​ភ្ញៀវ​ទស្សនា​បន្ថែម​ដូចជា​តំបន់ភ្នំ​ក្រោម​មិនទាន់​អភិ​វ​ឌ្ឍុ​។​បើ​ពិនិត្យ​ភ្ញៀវ​ចិន​វិញ​លោក​រដ្ឋមន្ត្រី​កត់សំគាល់ឃើញ​ភាគច្រើន​អ្នក​មកជា​លក្ខណ​:​វិនិយោគ​រកស៊ី​។​រីឯ​ជា​ភ្ញៀវ​កម្សាន្ត​វិញ​មិន​ច្រើន​ប៉ុន្មាន​ទេ​។​

ងាក​មក​មើល​ប្រទេសជិតខាង​យើង​វិញ ភ្ញៀវ​ចិន​នៅតែ​មក​ច្រើន​។​ថៃ​នាពេល​ចូលឆ្នាំ ឆ្នាំនេះ​គឺ​គេ​លើកលែង​visa​ដល់​ភ្ញៀវ​ចិន​។​វៀតណាម​គេ​លើកលែង​visa​ដល់​ភ្ញៀវ​កូរ៉េ​ហើយ​យន្តហោះ​គេ​ហោះ​ត្រង់​ពី​វៀតណាម​ទៅ​កូរ៉េ​6​ជើង​ក្នុង​1​ថ្ងៃ​។

​លោក​រដ្ឋមន្ត្រី​បាន​រំលឹក​ដល់​មន្ត្រី​យើង​ទាំងអស់​ពិសេស​មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រុង​ប្រឹងប្រែង​ធ្វើយ៉ាងណា​រក្សា​កំណើន​ភ្ញៀវទេសចរ​ឱ្យបាន​2​ខ្ទង់​។​ឆ្នាំ​2019​ឱ្យបាន​6,8​លាន​នាក់​។​ឆ្នាំ​2020​ឱ្យបាន​7​លាន​នាក់​។​ហើយ​2​ខែ​ដើមឆ្នាំ​2019​នេះ​ទទួល​ទេសចរ​អន្តរជាតិ​បាន​ជាង​1,2​លាន​នាក់​កើន​បាន​9,3​ភាគរយ​បើ​ធៀប​ទៅនឹង​រយ​:​ពេល​ដូចគ្នា​។​

កិច្ចប្រជុំ​នេះ​នឹង​បន្ត​ដល់​ថ្ងៃទី​3​ខែមេសា​ដោយមាន​ការពិភាក្សា​លំអិត​រកគ​ន្លឹ​:​ដោះស្រាយ​កាត់បន្ថយ​ភាព​អសកម្ម​និង​ធ្វើយ៉ាងណា​ទាក់ទាញ​ភ្ញៀវ​អោយបាន​ច្រើន​តាម​ផែនការ​ដាក់ចុះ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម