​ប្រជុំ​ឧ​ត្ត​ម​មន្ត្រី​សុខាភិបាល​អាស៊ាន លើក​ទី​១៤ នៅ​ខេត្តសៀមរាប​

693
ចែករម្លែក
  • 6
    Shares

ដោយ​បាយ័ន​/​សៀមរាបៈ​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​សុខាភិបាល​អាស៊ាន​លើក​ទី​១៤​នៅ​ខេត្តសៀមរាប​ដើម្បី​សម្រេចបាន​គោលដៅ​អភិវឌ្ឍ​សហសវត្ស​រ៍លើ​វិស័យ​សុខាភិបាល​មុន​កាលបរិច្ឆេត​កំណត់ ជាពិសេស​នោះ គឺ​គោលដៅ​៤ ទី​៥ និង​ទី​៦ ជាមួយនិង​ការដាក់ចេញ​នូវ​គោលនយោបាយ គាំពារ​សុខភាព​សង្គម ដើម្បី​គ្របដណ្តប់​ប្រជាជន​គ្រប់​បណ្តា​ក្រុម​គោលដៅ ។​

​មានប្រសាសន៍​លើកឡើង នៅក្នុង​ឱកាស​បើក​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​សុខាភិបាល​អាស៊ាន លើក​ទី​១៤ កាលពី​ព្រឹក​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៩​នៅ​ក្រុង​សៀមរាប​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា បង្ហាញ​អំពី​ការវិវត្ត​រីកចម្រើន​វិស័យ​សុខាភិបាល​កម្ពុជា ដោយ​ផ្តើមចេញពី​បាតដៃ​ទទេ បន្ទាប់ពី​កម្ពុជា​ត្រូវបាន​ចាកចេញ​ពីរ​បប​ប្រល័យពូជសាសន៍ ។

​លោក​រដ្ឋមន្ត្រី​លើក​បង្ហាញថា ក្រោយ​ថ្ងៃ​រដោះ​៧​មករា​១៩៧៩​កម្ពុ​ជាមាន​វេជ្ជបណ្ឌិត​តែ​៤០​នាក់​ប៉ុណ្ណោះ ។​មកដល់​បច្ចុប្បន្ននេះ​កម្ពុ​ជាមាន​មន្ត្រី​សុខាភិបាល​ដែល​កំពុង​បំរើសេវា​នៅ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ទូទាំងប្រទេស​ជាង ២៥.០០០​នាក់ ។​ជា​មោទនភាព​របស់​កម្ពុជា​លោក​មានប្រសាសន៍ថា ការសម្រេចបាន​គោលដៅ​អភិវឌ្ឍ​សហសវត្ស​រ៍​មុន​កាលបរិច្ឆេត​កំណត់​។​

​ជាពិសេស​នោះ គឺ​គោលដៅ​៤ ទី​៥ និង​ទី​៦ ជាមួយគ្នានេះ​ក៏មាន​ការដាក់ចេញ​នូវ​គោលនយោបាយ គាំពារ​សុខភាព​សង្គម ដើម្បី​គ្របដណ្តប់​ប្រជាជន​ក្រុម​គោលដៅ​ផ្សេងៗ​គ្នា ជាពិសេស កម្មករ​ក្នុង​ប្រព័ន្ធ កម្មករ​ក្រៅ​ប្រព័ន្ធ មន្ត្រី​សាធារណៈ ស្ត្រី​ក្រីក្រ​មាន​ផ្ទៃពោះ អតីតមន្ត្រី​ការ មនុស្ស​ចាស់ជរា និង​ជនពិការ ដើម្បី​ឈានទៅ​សម្រេច​បានការ​គ្របដណ្តប់​សុខភាព​សាកល ដែល​ទាំងនេះ​ក៏​ជាការ​ប្តេ​ជ្ជា​ចិត្ត របស់​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​កម្ពុជា ។​

​កិច្ចសហប្រតិបត្តិការ ជាមួយ​ដៃគូ​អភិវឌ្ឍ​ទាំងអស់ ក្នុងការ​អនុវត្ត​កម្មវិធី​មូលនិធិ​សមធម៌ ត្រូវបាន​គ្របដណ្តប់ លើ​ប្រជាជន​ក្រីក្រ​ទូទាំងប្រទេស ឲ្យ​ទទួលបាន​សេវា​ថែទាំ និង ព្យាបាល​ជម្ងឺ ប្រកបដោយ​គុណភាព និង មិន​គិតថ្លៃ ។​លោក​បញ្ជាក់ថា សមិទ្ធផល​ទាំងនេះ កើតឡើង​យ៉ាង​ឆាប់រហ័ស ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​លោក​ម៉ម​ប៊ុនហេង​លើកឡើងថា​កម្ពុជា​បានដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម​ហិរញ្ញប្បទាន​សុខាភិបាល​សំខាន់ៗ​ចំនួន​២​គឺ​ទី​១​កម្មវិធី​មូលនិធិ​សមធម៌​សុខាភិបាល​ដែលមាន​គោលបំណង​បង្កើន​ការប្រើ​សេវា​សុខាភិបាល​សាធារណៈ​សម្រាប់​ជនក្រីក្រ។​

​បច្ចុប្បន្ននេះ​បាន​ពង្រីក​ទៅដល់​ក្រុម​ប្រជាជន​ងាយ​រងគ្រោះ​ផ្សេងៗ​ទៀត​ទី​២​មូលនិធិ​គាំទ្រ​ការផ្តល់សេវា​គម្រោង​ហិរញ្ញប្បទាន​ផ្អែកលើ​លទ្ធភាព​ការងារ​នៅ​ទូទាំងប្រទេស ដែលជា​ការលើកទឹកចិត្ត ដល់​អ្នកផ្តល់​សេវា​សុខភាព​ប្រកបដោយ​គុណភាព​ខ្ពស់ នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ទូទាំងប្រទេស ។​

​គួរ​បញ្ជាក់ដែរថា ក្រសួងសុខាភិបាល​កម្ពុ​ជា ក្នុងតួនាទី​ជា​ប្រធាន​ឧ​ត្ត​ម​មន្ត្រី​សុខាភិបាល​អាស៊ាន ធ្វើជា​ម្ចាស់ផ្ទះ ដឹកនាំ​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី​សុខាភិបាល​អាស៊ាន​លើក​ទី​១៤ ចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៩ នៅ​ក្រុង​សៀមរាប​៕S/

រូប​ថ​តៈ​ប្រជុំ​ឧ​ត្ត​ម​មន្ត្រី​សុខាភិបាល​អាស៊ាន លើក​ទី​១៤ នៅ​ខេត្តសៀមរាប​(​រូបភាពៈ​គូលែន​)​