ណាហ្គា​វើ​លដ៍ ផ្តល់ជូន​សន្ធឹកសន្ធាប់​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ

683
ចែករម្លែក

ដោយ:សុផល​/ភ្នំពេញ ៖ ណាហ្គា​វើ​លដ៍ បាន​ប្រារព្ធ​ពិធី​អបអរ និង​រីករាយ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ចាប់ពី​ឥឡូវនេះ​រហូតដល់​ថ្ងៃទី​២១ ខែមេសា ដោយមាន​ផ្តល់ជូន​យ៉ាង​សន្ធឹកសន្ធាប់​។​

ណាហ្គា​សូម​អញ្ជើញ​ក្រុមគ្រួសារ និង​មិត្ត​ភ័ក្តិ​របស់លោក​អ្នក​មក​ពិសា​អាហារ​ប៊ុ​ហ្វេ​ពេល​ល្ងាច​បែប​ខ្មែរ​នៅ​ភោជនីយដ្ឋាន The Pangea (​ជាន់​ទី ១ ណាហ្គា​វើ​លដ៍​) អមដោយ​ការ​ទស្សនា​ការសម្តែង​សិល្បៈ​អប្សរា និង​ភ្លេង​ប្រពៃណី​ខ្មែរ រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង ៥:៣០ ល្ងាច តម្លៃ ១៨,៩៩​ដុល្លារ ប៉ុណ្ណោះ​សម្រាប់ ម្នាក់ ១៣​ដុល្លារ សម្រាប់​កុមារ​អាយុ​ក្រោម ១២ ឆ្នាំ និង​ឥតគិតថ្លៃ​សម្រាប់​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ ។​

ម្ហូប​ខ្មែរ​ផ្សេងទៀត​ដែល​ច្នៃ​ដោយ​មេ​ចុងភៅ​ឈ្នះ​ពានរង្វាន់​របស់​យើង មានតម្លៃ​ចាប់ពី ៤$ នៅ​ភោជនីយដ្ឋាន Indochine (​ជាន់​ទី ១ ណាហ្គា​វើ​លដ៍​) ភោជនីយដ្ឋាន​វិមាន​ស៊ី​ធី​វ៉ក (​ជាន់​ផ្ទាល់​ដី ណាហ្គា​វើ​លដ៍​) និង​ភោជនីយដ្ឋាន Food Pavilion (​ជាន់​ក្រោម​ដី ណាហ្គា​ទី ២) រួមមាន ស៊ុប​ឆ្អឹងជំនី​កូនជ្រូក​ខេត្តបាត់ដំបង ត្រី​ដុត​អំបិល​ជាមួយ​នំ​បញ្ចុក សាច់គោ​អាំង​ជាមួយ​គ្រឿងទេស​ខ្មែរ ញាំ​ស្តៅ​ជាមួយ​បង្គា នំត្នោត​ខេត្តកំពង់ស្ពឺ និង​ម្ហូប​ខ្មែរ​មកពី​រាជធានី​-​ខេត្ត​ជាច្រើន​ជម្រើស​ទៀត​។

ក្រៅពីនេះ​មានការ​សម្តែង​សិល្បៈ​នៃ​ព្រះរាជាណាចក្រ​អច្ឆរិយៈ​ដោយ​សេរី​ដែល​ចូលរួម​សម្តែង​ដោយ​អ្នក​សិល្បៈជាតិ និង​អន្តរជាតិ​ដ៏​ប៉ិនប្រសប់ ចាប់ពី​ម៉ោង៥ល្ងាច រៀង​រាល់ថ្ងៃ នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ណាហ្គា​វើ​លដ៍​។ បន្ទាប់ពី​ទស្សនាការ​សម្តែង​រួច អ្នក​អាច​ថតរូប​ទុកជា​អនុស្សាវរីយ៍​ជាមួយ​អ្នកសិល្បៈ ឬ​ថតរូប​សែ​ល​ហ្វ៊ី​នៅ​សាល​ទទួលភ្ញៀវ​ដែលមាន​ការតុបតែង​អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ​ដ៏​ស្រស់ស្អាត​។

ចំណែក​ក្រុមហ៊ុន​ទេសចរណ៍​ហ្គោល​ដេ​ន ប៉ា​សេច៍ ដេ​ស​ធី​ណេ​សិន ក៏មាន​ផ្តល់​ជា​កញ្ចប់​ធ្វើដំណើរ​កម្សាន្ត​ពិសេស​ទៅកាន់​ទីតាំង​ទេសចរណ៍​សំខាន់ៗ​ជុំវិញ​រាជធានី​ភ្នំពេញ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ផងដែរ​! ប្រសិនបើ​អ្នក​ចង់​រាំលេង​កម្សាន្ត សូម​អញ្ជើញ​ទៅ​ក្លឹប​ដាលីន​ដាលីន នៅ​ថ្ងៃទី​១២ និង ១៣ មេសា ដែលមាន​តន្ត្រី​ប្រគំ​ផ្ទាល់ កម្មវិធី​បញ្ចុះតម្លៃ​ពិសេស និង​ការលេង​ហ្គេម​សប្បាយៗ​ជាច្រើន​ទៀត​។

ក្លាយជា​ទស្សនិកជន​ទី​មួយ​ដែល​មក​ទស្សនា​ការសម្តែង​សិល្បៈ​ចម្រុះ​ទ្វីបអាស៊ី​នៅ​សាល​មហោស្រព NABA នៅ​ណាហ្គា​ទី ២ ដែលជា​ការសម្តែង​រយៈ​ពេល ៦០ នាទី​ដ៏​មហស្ចារ្យ និង​ចូលរួម​សម្តែង​ដោយ​កំពូល​អ្នក​សម្តែង​អន្តរជាតិ​ជាង ៥០ នាក់​នៅក្នុង​សាល​មហោស្រព​បច្ចេកវិទ្យា​វីដេអូ 3D mapping ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។

ការសម្តែង​លំដាប់​ទ្វីបអាស៊ី​នេះ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ១២ មេសា ចាប់ពី​ម៉ោង ៨ យប់ ពី​រៀងរាល់ថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃ​ចន្ទ ជាមួយ​តម្លៃ​សំបុត្រ ២៥$ ក្នុង​មួយ​សន្លឹក និង​មាន​ដាក់លក់​នៅ​បញ្ជរ​លក់​សំបុត្រ​នៅ​សាល​មហោស្រព NABA និង www.nagaworld.com។ សន្សំ​បាន​កាន់តែច្រើន​នៅពេល​អ្នកទិញ​កញ្ចប់​អាហារ​ពេល​ល្ងាច និង​សំបុត្រ​រួមគ្នា​៕B/