​ពលរដ្ឋ​ខេត្តព្រៃវែង​បាន​ត្រៀម​ជាស្រេច​សម្រាប់​កម្សាន្ត​ក្នុងឱកាស​បុណ្យ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​

653
ចែករម្លែក
  • 38
    Shares

​ដោយ​៖​ចាន់ថន​/​ព្រៃវែង​)៖​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​គឺជា​ពិធី​ដ៏​សំខាន់​មួយ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់ទិសទី​។​ទោះបី​នៅ​ឆ្ងាយ​ពីគ្នា​យ៉ាងណា​ក៏​តែងតែ​ត្រឡប់មក​ជួបជុំ​ក្រុមគ្រួសារ​នៅ​ស្រុកកំណើត​រៀងៗ​ខ្លួន​។​ដើម្បី​ធ្វើបុណ្យ​ឧទ្ទិស​កុសលផល​បុណ្យ​ជូនទៅ​ដល់​បុព្វការី​ជន​របស់ខ្លួន​។​ដែល​បាន​បាក់បែក​ចែក​ឋាន​ទៅ​លោក​ខាងមុខ និង​បាន​ជួបជុំ​ញាតិ​សាច់​សារ​លោហិត ដែល​ខាន​ជួបគ្នា​យូរ​ផង​។​

​យ៉ាងនេះ​ក្តី​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រៃវែង​ក៏​មិន​ខុសគ្នា​ដែរ​គឺ​តែងតែ​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​គ្រប់ៗ​គ្នា​និង​ជា​រៀងរាល់ឆ្នាំ​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ឆ្នាំ​២០១៩​ដែល​និង​ខិតចូល​មកដល់​នាពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​។​ពួកគាត់​បាន​ប្រាប់​រស្មី​កម្ពុជា​ថា​ពួកគាត់​បាន​ត្រៀន​ខ្លួន​រួចជាស្រេច​ហើយ ទាំង​កម្មវិធី​បុណ្យ​និង​កម្មវិធី​ជួបជុំ​បងប្អូន និង​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​។​

​អ្វីដែល​សំខាន់​ពួកគាត់​បានបញ្ជាក់​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​យ៉ាង​ដូច្នេះ​ថា​”​ខ្ញុំ​មិន​ចង់បាន​អី​ទេ​ចង់បាន​ឱ្យតែ​ក្រុមគ្រួសារ​ខ្ញុំ​មាន​សុខ​ភាពល្អ​រកស៊ី​មានបាន​ហើយ​ប្រទេសជាតិ​យើង​មាន​ភាពជឿនលឿន រីកចម្រើន​។​បងប្អូន​ធ្វើដំណើរ​ទៅណា​មក​ណា​ឱ្យ​សុខ​សប្បាយ​គោរព​ច្បាប់​ចរាច​ពាក់មួក​សុវត្ថិភាព ។

​ពេល​ចូលឆ្នាំ​ហ្នឹង​ឱ្យ​ទេវតា​ទាំងអស់​ជួយ​ចំ​រ៉ុង​ចម្រើន​ក្រុមគ្រួសារ​ខ្ញុំ​ទូទាំងប្រទេស​ប្រជាជន​ឱ្យបាន​ស្រណុក​សប្បាយ​រកស៊ី​មានបាន​ត្រជាក់ត្រជុំ​ទៅណា​ជិត​ឆ្ងាយ​ទេវតា​តាម​ថែរក្សា​ឆ្នាំ​ថ្មី​នេះ​គ្រប់​ក្រុមគ្រួសារ​ទាំងអស់​ទូទាំង​ប្រទេស​”​។​

​ទន្ទឹម​និង​ការបង្ហាញ​នូវ​អ្វីដែល​ខ្លួន​ចង់បាន​ហើយ​នោះ ពួកគាត់​ក៏បាន​បួងសួង​សុំឱ្យ​ទេវតា​ឆ្នាំ​ថ្មី តាម​ជួយ​ថែរក្សា​ក្រុមគ្រួសារ​របស់​ពួកគាត់​ព្រមទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ផងដែរ ។ ​ពលរដ្ឋ​បាន​លើកឡើងថា​!​ពួកគាត់​បាន​ត្រៀម​មកលេង​កម្សាន្ត​នៅ​ទី​រួម​ខេត្តព្រៃវែង​នាឱកាស​បុណ្យ​ស​ង្ក្រា​ន​ឆ្នាំនេះ ។​

​គួរបញ្ជាក់​ផងដែរ​ថា ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ និង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​១៤ – ១៥ និង​១៦ ខែមេសា​ខាងមុខនេះ​។​ខេត្តព្រៃវែង​បានរៀបចំ​ធ្វើ​កម្មវិធី​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​ដ៏​ធំ​ដែល​បូករួម​ពី​ខេត្ត​ត្បូងឃ្មុំ​និង​ស្វាយរៀង មក​ផ្ដុំគ្នា​បុណ្យ​ស​ង្ក្រា​ន​នៅ​ទី​រួម​ខេត្តព្រៃវែង មាន​រយៈពេល​៤​ថ្ងៃ។ គឺ​ចាប់ពី​ថ្ងៃទី​១៣ រហូតដល់​ថ្ងៃទី​១៦​មេសា​។​ក្រោម​ប្រធានបទ​(​រួមគ្នា​ដើម្បី​កម្ពុជា​រុងរឿង​)​ដោយមាន​កម្មវិធី​កម្សាន្ត​ជាច្រើន​ប្រភេទ ដែល​ទាក់ទង​ទៅ​និង​វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់ និង​សាសនា​របស់​ខ្មែរ​៕S/​