ស្លាប់​ម្នាក់ របួស​ម្នាក់ ដោយសារ​គ្រោះថ្នាក់​ចរាច​ណ៍ ពីរ​ករណី​ផ្សេងគ្នា នៅ​ស្រុក​កៀនស្វាយ​

1164
ចែករម្លែក

(​កណ្តាល​): មនុស្សម្នា​ក់បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស បន្ទាប់ពី​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ដោយ​រថយន្ត ចំនួន​ពីរ​ករណី​ផ្សេងគ្នា​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

​បើតាម​របាយការណ៍រ​បស់​សមត្ថកិច្ច​ឱ្យដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទី​១ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ជាង​១០​យប់ ថ្ងៃទី ១៨ ខែសីហា ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ 41-42 ស្ថិតក្នុង​ភូមិ​ស្ទឹង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បង្កឡើង​ដោយ រថយន្ត​មិន​ស្គាល់​ម៉ាក​1​គ្រឿង បើកបរ​ក្នុងទិសដៅ​ពី ភ្នំពេញ​-​ទៅ​អ្នក​លឿង បាន​បុក​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​បណ្តើរ​កង់​ឆ្លងកាត់​ថ្នល់ បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ បន្ទាប់ពី​បើក​បុក​មនុស្ស​ស្លាប់ រថយន្ត​បាន​បើក​រត់គេចខ្លួន​បាត់ស្រមោល ។

ចំណែក​ករណី​ទី​២ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ជាង​៥​ព្រលឹម ថ្ងៃទី ១៩ ខែសីហា ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ 23-24 ស្ថិត​ក្នុងភូមិ​ដីឥដ្ឋ​កោះ​ផុស​៣ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បង្កឡើង​ដោយ​រថយន្ត​ម៉ាក​កុង​ទ័​រ​នឺ​មួយគ្រឿង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 3C-7885 ជា​របស់​ក្រុមហ៊ុន (​សូ​.​ងួន​) បើកបរ​ក្នុងទិសដៅ​ពី ភ្នំពេញ ទៅ​អ្នក​លឿង លុះ​ទៅដល់​ចំណុចកើតហេតុ បាន​ជ្រុល​ចង្កូត​ទៅបុក​គូទ​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2K-8169 ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​សាំ​យ៉ុង​ហោះ​ផ្លោង​ធ្លាក់​ទៅខាង​ក្រោម​ចិញ្ចើម​ថ្នល់ជាតិ រងរបួស​ដល់​តៃ កុង​ឈ្មោះ អៀង មករា ភេទ​ប្រុស​អាយុ​35​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ ។ ក្រោយ​កើតហេតុ តៃកុង​រថយន្ត​កុងតឺន័រ​បង្ក បានដាក់​មេ​ប្រូច​រត់គេចខ្លួន​បាត់ស្រមោល​។ ក្រោយពី​ទទួល​ព័ត៌មាន កម្លាំង​គ​របាល​ប៉ុស្តិ៍ សហការ​ជាមួយ​កម្លាំង​ជំនាញ​បាន​ចុះ​ធ្វើការ​វាស់វែង​បញ្ជូន​អ្នករបួស​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រួច​ប្រមូលយក​មធ្យោបាយ​ពាក់ព័ន្ធ​ទៅ​រក្សាទុក​នៅ​អធិការ​ដ្ធា​ន​នគរបាល​ស្រុក​ចាត់ការ​តាម​នីតិវិធី ។ រីឯ​សព​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ មិនទាន់​ស្គាល់​អត្តសញ្ញាណ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​ក្រុមគ្រួសារ​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ជាមួយនឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ មហាជន​ជាច្រើន​បានធ្វើការ​រិះគន់ថា សព្វថ្ងៃ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​1​នេះ មាន​រថយន្ត​កុង​ទ័​រ​នឺ​បើកបរ​លឿនៗ​ដូច​ហោះ ហើយ​តៃកុង​ភាគច្រើន គឺ​ក្មេងៗ ខ្លះ​មិន​គ្រប់​អាយុ​ទៀតផង ហើយ​បើក​វ៉ា​ជែង​គូរ​ឲ្យ​ខ្លាច ពេល​ត្រូវ​បត់​រថយន្ត គឺ​បត់​ភ្លាម​ដោយ​មិន​មើលមុខមើលក្រោយ ឫ​កាច់​ស៊ី​ញូ​ជា​សញ្ញា​សម្គាល់​អ្វី​ទាំងអស់ តែងតែ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដ៍ទៃ​ជា​ញឹក​ញ៉ាប់ ពិសេស​នៅ​ចំណុច​មុខ​កំពង់ផែ​ស្វ័យ​យ​ត្ន័​ថ្មី​នៅ​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​5.6​ល្ងាច​រហូតដល់​យប់ គឺ​រថយន្ត​កុងតឺន័រ​ចត​យ៉ាង​អនាធិបតេយ្យ​ពាស់ពេញ​លើ​ដង​ផ្លូវជាតិ​លេខ​1 ដោយ​គ្មាន​ដាក់​ស្លាក​សញ្ញា​សម្គាល់​អ្វី​ឡើយ​៕L ដោយ​: សុផាន់​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ