សូ​ដា និង​ភេសជ្ជៈ​កីឡា អាចធ្វើ​ឲ្យ​មនុស្ស​ឆាប់​ស្លាប់​

783
ចែករម្លែក

​អ្នក​ទទួលទាន​ច្រើន​នូវ​ភេសជ្ជៈ​កីឡា និង​សូ​ដា​មាន​ស្ករ អាច​ងាយ​ឆាប់​ស្លាប់ ដោយសារ​មូលហេតុ​ដូចជា​ជំងឺ​បេះដូង និង​មហារីក ។​

​ក្រុម​អ្នកស្រាវជ្រាវ​រកឃើញថា ការទទួល​ទាន​សូ​ដា និង​ភេសជ្ជៈ​កីឡា​មាន​ពាក់ព័ន្ធ​ដល់​ហានិភ័យ​ឆាប់​ស្លាប់​ខ្ពស់ជាង ២៨%, ហានិភ័យ​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​ខ្ពស់ជាង ៣១% និង​ហានិភ័យ​ស្លាប់​ដោយសារ​មហារីក​កើន ១៦% ។​

​ពួក​អ្នកស្រាវជ្រាវ​បាន​ទូន្មាន​គ្រប់គ្នា គួរ​បន្ថយ​ទទួលទាន​សូ​ដា​, ភេសជ្ជៈ​កីឡា និង​ភេសជ្ជៈ​មាន​ស្ករ​ផ្សេងៗ​ដើម្បី​ធានា​សុខភាព ។ ការ​ស្រូបយក​បន្ថែម​កាឡូរី​ពី​ភេសជ្ជៈ​មាន​ស្ករ នឹង​រួមចំណែក​បង្ក​ជំងឺ​ធាត់ ក៏​ដូច​កើន​ហានិភ័យ​លើសឈាម​, ទឹកនោមផ្អែម ជំងឺ​បេះដូង និង​ស្ត្រូ​ក ។ គ្រោះថ្នាក់​ជាង​នេះ គឺ​ហានិភ័យ​កើត​ជំងឺមហារីក​ដូចជា​មហារីក​ពោះវៀន និង មហារីក​សុដន់ ។​ល​៕ ប្រែ​សម្រួល​៖ រតនៈ​