បង្ក្រាប​ករណី​សម្រួល​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​, ឃាត់ខ្លួន​ជនសង្ស័យ ០៣​នាក់​បញ្ជូនទៅ​តុលាការ​

1161
ចែករម្លែក

(​សៀមរាប​)៖ ជនសង្ស័យ​ចំនួន​០៣​នាក់ ត្រូវបាន​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដោយបាន​ការចូលរួម​សហការ​ពី​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល សង្កាត់​ស្លក្រាម ចំណុះ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ខេត្តសៀមរាប ធ្វើការ​ឃាត់ខ្លួន​ក្នុងករណី​សម្រួល​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​បូ​វ​សារធាតុ​ញៀន រួមទាំង​ដកហូត​វត្ថុតាង​មួយចំនួន​។ ហេតុការណ៍​ចុះបង្ក្រាប​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​បន្ទាយ​ចាស់ និង​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ក្រុង​សៀមរាប បាន​និយាយថា ខ្លួន​ជនសង្ស័យ​ទាំង ០៣​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​គឺមាន​ទី​១ ឈ្មោះ ទូច វណ្ណៈ ហៅ តា​ឥណ្ឌា ភេទ​ប្រុស​អាយុ ៣៨​ឆ្នាំ មុខរបរ​លក់​បន្លែ ទីលំនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ទី​២ ឈ្មោះ រ៉​ម បូ​រិ​ន ភេទ​ប្រុស អាយុ ១៥​ឆ្នាំ មុខរបរ​ជាងឈើ ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប និង​ទី​៣ ឈ្មោះ មាស ស្រេង ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មុខរបរ​ជាងឈើ ទីលំនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង សៀមរាប ខេត្តសៀមរាប​។​
​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន និង​ទូរស័ព្ទដៃ ចំនួន ០៣​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​រួមទាំង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សុំ​ណុំ​រឿង​បញ្ចូនទៅ​សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕L ដោយ​៖ គូលែន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ