ក្រុង​បង្កើត​គណៈបញ្ជាការ​ស្រាល សម្រាប់​ដោះស្រាយ​បញ្ហា​នានា នៅ​ថ្ងៃ​ប្រឡង​បាក់​ឌុប​

1104
ចែករម្លែក

(​ភ្នំពេញ​)៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បង្កើត​គណៈបញ្ជាការ​ស្រាល សម្រាប់​ដោះស្រាយ​បញ្ហា​នានា​ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​​ភូមិ (​បាក់​ឌុប​) ឆ្នាំ​២០១៧ ដែល​នឹងត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧​ខាងមុខនេះ​។​

​កាលពី​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៧ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីសម្រេច​មួយ​បង្កើត​គណៈបញ្ជាការ​ស្រាល សម្រាប់​ដោះស្រាយ​បញ្ហា​នានា​នៅក្នុង​សម័យ​ប្រឡង នា​ថ្ងៃទី​២១ និង​ថ្ងៃ​បន្តបន្ទាប់ ឆ្នាំ​២០១៧​។​
​ ​
​គណៈបញ្ជាការ​ស្រាល សម្រាប់​ដោះស្រាយ​បញ្ហា​នានា​ក្នុង ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​)​ឆ្នាំ​២០១៧​នេះ​តែងតាំង​​លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ​ជា​ប្រធាន​និង​លោក​មាន ចាន់​យ៉ា​ដា​អភិបាលរង​រាជធានី​ជា​អនុប្រធាន​ដែលមាន​ស្នងការ​​នគរបាល​និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ជា​សមាជិក​។​
​ ​
​មន្ត្រីរដ្ឋបាល​រាជធានី​បាន​បញ្ជាក់ថា​៖​គណៈបញ្ជាការ​ស្រាល​នេះ​មាន​តួនាទី និង​ភារកិច្ច​ដូចជា​៖​សហការ​គ្រប់​ជំនាញ​ពាក់ព័ន្ធ​ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​ជា​ធរមាន​នានា ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​បម្រើ​ឲ្យ​ការប្រឡង​សញ្ញាបត្រ​មធ្យម​​សិក្សា​ទុតិយភូមិ នា​ថ្ងៃទី​២១ និង​ថ្ងៃ​បន្តបន្ទាប់ ឆ្នាំ​២០១៧ ក្នុង​រាជធានី​ភ្នំពេញ​។​ដោះស្រាយ​បញ្ហា​ចាំបាច់​ចំពោះមុខ​និង​លើក​វិធានការ​​អនុវត្ត​បន្ត ដើម្បី​ឲ្យ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប្រព្រឹត្តិ​ទៅដោយ​រលូន​។​ក្នុងនោះ រាយការណ៍​ពី​សភាពការណ៍​នានា ជូន​អភិបាល​រាជធានី​ភ្នំពេញ​ដើម្បី​ជ្រាប និង​សុំ​អនុសាសន៍​ដឹកនាំ​បន្ត​៕​ដោយៈ​រ៉ា​ម៉ន​/sn

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ