ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ចូលទៅ​លួច​ប្រា​ក់នៅ​ស្រុក​ស្វាយ​លើ

488
ចែករម្លែក

ដោយ:បាយ័ន​/​សៀមរាប ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ និង​កម្លាំង​ប្រជា​ការពារ ​ពួនស្ទាក់​ឃាត់ខ្លួន​បានយកមក​សាកសួរ​ចម្លើយ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ បន្ទាប់ពី​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ បាននាំគ្នា​ធ្វើ​សកម្មភាព​លួច លុយរបស់អ្នកកាប់សាច់ជ្រូកម្នាក់។

ហេតុ​ការ​ណ៏​ពាក់​ព័ទ្ធ​នឹង​ករណី​អំពើ​លួច​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣​ និង​១០​នាទី ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៩​នេះ ស្ថិតនៅ​ភូមិ​ត្រពាំង​ស្វាយ​(​រលំ​ទូក​) ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​លើ បាន​និយាយថា នៅ​មុនពេល​កើតហេតុ​គឺ​កាលពី​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​១០​នាទី គឺ​ស្ថិតនៅ​ចំណុច​តូប​របស់​ជន រងគ្រោះ​ឈ្មោះ រុន វាសនា ភេទ​ស្រី ស្ថិតនៅ​ភូមិ​ត្រពាំង​ស្វាយ​(​រលំ​ទូក​)​ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បន្ទាប់ពី​ជនរងគ្រោះ​ខាងលើ​មកពី​លក់​សាច់ជ្រូក​នៅ​ផ្សារ​ស្វាយ​លើ​ចាស់ ស្ថិតក្នុង​ភូមិ​ជប់​លើ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បាន​យកប្រាក់​ដែល​លក់បាន​ចំនួន​១.៩០០.០០០​រៀល មកដល់​តូប​របស់ខ្លួន​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ដោយ​ទុក​ក្នុង​កាបូប​នៅ​ក្បាល​គ្រែ​លើ​ពួក​ដាក់​កន្ទេល​ពីលើ​និង​ភួយ​ខ្នើយ រួច​ជនរងគ្រោះ​ទៅ​ហូប​ការបាត់ ដោយ​ឳ​ពុក​ម្ដាយ​របស់គាត់​នៅ​តូប​លក់​ឥ​វ៉ាន់​ជំនួស​។​

សមត្ថកិច្ច​បាន​បន្តថា លុះដល់​ម៉ោង​កើតហេតុ​ខាងលើ មាន​ជនសង្ស័យ​៣​នាក់ បើកបរ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ផលិត​ឆ្នាំ​២០១៥ បិត​ស្គុ​ត​ពណ៌​ខ្មៅ លេខ​តួ​-​លេខ​ម៉ាស៊ីន​៩២២៤៧០៩ ពាក់​ស្លាក​លេខ ភ្នំពេញ​១FR ៣២៣០ ដោយ​ជនសង្ស័យ​ប្រុស​ជា​បើក​ម៉ូតូ​ទៅមុខ​តូប​បន្តិច ហើយ​ជនសង្ស័យ​ស្រី​ចំនួន​២​នាក់ ធ្វើជា​ចូលមក​ទិញ​ឥ​វ៉ាន់ ដោយ​ជនសង្ស័យ​ទី​២​ធ្វើជា​ទិញ​ខ្ទឹម ឯ​ជនសង្ស័យ​ទី​៣​ដើរ​ចូលមក​មើល​ទូរ​សំអាង​របស់​ជន រងគ្រោះ​។ ដោយ​ម្ដាយ​ជនរងគ្រោះ​ខ្លាច​បាត់​លុយ ក៏បាន​ដេញចេញ​ឲ្យ​លឿន ពេល នោះ​ម្ដាយ​ជន រងគ្រោះ​រវល់​ថ្លឹង​ខ្ទឹម​ឲ្យ​ជនសង្ស័យ​ទី​២ មិនបាន​មើល មួយសន្ទុះ​ស្រាប់ តែ​ជនសង្ស័យ​ទី​៣​រត់ចេញ​ទាំង​ភ័យ​ស្លន់ស្លោរ ទើប​ម្ដាយ​ជនរងគ្រោះ​មើលទៅ​លើ​ក្បាល​គ្រែ​ឃើញ​ចំហ ក៍បាន​ស្រែកហៅ តែ​ជនសង្ស័យ​ទាំង​២​មិន​ឈប់​នាំគ្នា​រត់ឡើង​ម៉ូតូ​ទៅ​បាត់​។

​ពេលនោះ​ម្ដាយ​ជនរងគ្រោះ​ក៏បាន​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច ទើប​កម្លាំង​សមត្ថកិច្ច​ និង​កម្លាំង​ប្រជា​ការពារ​ ​ពួនស្ទាក់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​៣​នាក់ មក​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ​តែម្ដង​។​

ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​បាន​ឆ្លើយ​សារភាពថា ពួកខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ពិតប្រាកដ​មែន ព្រមទាំង​ដកហូត​បាន​វត្ថុតាង​មួយចំនួនធំ​រួមមាន ទូរស័ព្ទដៃ​ចំនួន​៤​គ្រឿង​,​កាបូប​ប្រាក់​តូច​ចំនួន​២ ,​កាបូប​ប្រាក់​ធំ​ចំនួន​២ ,​ក្រដាស​ទិញ​លក់​មាស​១​ថង់​ត្រូវបាន​ហែក​,​ប្រាក់​ចំនួន​៣.៩០០.០០០​រៀល​,​ប្រាក់​ឡាវ​ចំនួន​៨០០០, ក្រវិល​សា​បៀរ​ចំនួន​២០​ថង់​,​គំរប​ដប​ចំរុះ​ចំនួន​៤ ថង់​,​កាត​ស្មា​ត​១ដុល្លារ ចំនួន១៦០​សន្លឹក​, មួកសុវត្ថិភាព១ និង​ម៉ូតូ១​គ្រឿង​។​

ជនសង្ស័យ​ទាំង​៣​ដែល​ត្រូវបាន​ឃាត់ខ្លួន​គឺមាន​ទី​១.​ឈ្មោះ ឈិន វ៉ាន់​ដេ​ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​វត្ត​តំ ឃុំ​រកា​ក្រៅ ស្រុក​ដូន​កែវ ខេត្តតាកែវ​,​ ទី​២.​ឈ្មោះ នុប អូន ភេទ​ស្រី អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​វត្ត​តំ ឃុំ​រកា​ក្រៅ ស្រុក​ដូន​កែវ ខេត្តតាកែវ និង​ទី​៣.ឈ្មោះ ង៉ែត ណែ​ត ភេទ​ស្រី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​វត្ត​តំ ឃុំ​រកា​ក្រៅ ស្រុក​ដូន​កែវ ខេត្តតាកែវ​។

ជនសង្ស័យ​រួមទាំង​វត្ថុតាង ត្រូវបាន​សុម​ត្ថ​កិ្ច​ច​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលា​ដំបូង​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ