លោក ម៉ែន វិបុល​អំពាវនាវឲ្យ​កងកម្លាំងប្រដាប់អាវុធ​​ចូលរួម​ថែរក្សា​ការពារ​នូវ​សន្តិភាព ការពារ​រដ្ឋធម្មនុញ្ញ និង​រដ្ឋាភិបាល​ស្របច្បាប់​

566
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង​ ៖ ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ទី៤ ខែមេសា ឆ្នាំ​២០១៩​នេះ ​បាន​មានប្រសាសន៍ថា ក្នុងនាម​កងកម្លាំងប្រដាប់អាវុធ​ក្រៅពី​បំពេញ​កាតព្វកិច្ច​ការពា​រ​ជាតិ​មាតុភូមិ និង​សន្តិសុខ​សង្គម សូម​បងប្អូន​កងកម្លាំង​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​នូវ​សន្តិភាព ការពារ​រដ្ឋធម្មនុញ្ញ និង​រដ្ឋាភិបាល​ស្រប ច្បាប់​។​

​លោក ម៉ែន វិបុល បាន​បន្តថា ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ល្អ​រវាង​អ្នក​នៅ​ជួរមុខ និង​អ្នក​នៅ​ជួរ​ក្រោយ ក្នុង​ស្មារតី​សាមគ្គីភាព និង​ការលើកទឹកចិត្ត​ចំពោះ​កិច្ចខិតខំ​ប្រែង​របស់​កងកម្លាំង​ដែល​ឈរជើង​នៅ​ជួរមុខ និង​សូម​សម្តែង​នៅ​ការ កោតសរសើរ​ចំពោះ​កងកម្លាំង​វរៈ​សេនា​តូច​ទាំង​៤ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច ប្រកបដោយ​ការទទួលខុសត្រូវ​គ្រប់​ឧបសគ្គ ក្នុង​កិច្ច​ការរក្សា​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព និង​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្តា​សមត្ថកិច្ច​នៃ​ប្រទេសជិតខាង ធ្វើអោយ​សណ្តាប់ធ្នាប់​នៅតាម​ព្រំដែន មាន​ភាពល្អប្រសើរ ធានាបាន​នូវ​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ដូច្នេះ​ក្នង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង វរៈ​សេនា​តូច​នគរបាល នឹង​យោធា​ការពារ​ព្រំដែន​លេខ​៦១១ ស្ថិតនៅ​ស្រុក​រំដួល ខេត្តស្វាយរៀង​។​

​លោក​អភិបាលខេត្ត​បាន​មានមតិ​ផ្តាំផ្ញើ​ដល់​កងកម្លាំង​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា​

​ទី​១- ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព និង​សន្តិសុខ​ល្អ​នៅតាម​ព្រំដែន​

​ទី​២- ត្រូវមាន​សាមគ្គីភាព ឯកភាព​ផ្ទៃ​រវាង​កងកម្លាំង​ទាំងអស់​ទាំង នគរបាល និង​យោធារ​។​

​ទី​៣- គោរព​វិន័យ បទបញ្ជាផ្ទៃក្នុង​ឱ្យបាន​ម៉ឺងម៉ាត់​។​

​ទ​៤- ត្រូវ​បន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ប្រទេសជិតខាង​។​

​និង​ទី​៥ ត្រូវ​ទប់ស្កាត់​រាល់​បទ​ល្មើស​ឆ្លងដែន​ផ្សេងៗ​ដូចជា​បទល្មើស​គ្រឿងញៀន និង​ការ​លួច​នាំចូល​ជ្រូក​ពី​ប្រទេសជិតខាង​ចូលមក​កម្ពុជា ជាដើម​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម