​អណ្តូងទឹក​ចំនួន​៥​ត្រូវ​ជួសជុល​រួច​ដើម្បី​បង្ការ​ការខ្វះ​ទឹក​នៅ​រដូវ​រាំងស្ងួត​

674
ចែករម្លែក
  • 11
    Shares

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​អណ្តូងទឹក​ស្អាត​ចំនួន​៥​អណ្តូង​ត្រូវបាន​ជួសជុល​រួចរាល់​ផ្តល់ឱ្យ​ពលរដ្ឋ​ក្នុងស្រុក​កោះ​ញែក​បាន​ប្រើប្រាស់​បង្គ្រប់​នូវ​តំរូវការ​ខ្វះ​ទឹក​នៅ​រដូវ​ខ្វះ​ទឹក​ក្នុងស្រុក​មួយចំនួន​រប​ស់​ខេត្តមណ្ឌលគិរី​នេះ​។​ក្នុងនោះ​ក៏មាន​ការពិនិត្យ​អណ្តូង​ចំនួន​០៦​ផ្សេងទៀត​ដែល​អាច​និង​រង​ការខូចខាត​ផងដែរ​។​

​ការជួសជុល​និង​ពិនិត្យ​លើ​អណ្តូងទឹក​ស្អាត​នេះ​គឺ​ត្រូវបាន​គេ​លើកឡើង​គ្រា​ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​១​និង​លើក​ទិសដៅ​សម្រាប់​ត្រីមាស​ទី​២​ក្រោម​វត្តមាន​អភិបាលខេត្ត​មណ្ឌលគិរី​លោក​ស្វាយ​សំ​អ៊ាង​នា​រសៀល​ថ្ងៃទី​០៣​មេសា​ម្សិលមិញ​។​

លោក​ស្វាយ​សំ​អ៊ាង​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​លោក​លោកស្រី​គណ​:​ក​ម្មា​ធិ​ការ​សាខា​ក្រុម​ប្រតិបត្តិ​សាខា​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ក្នុង​សកម្មភាព​ការងារ​មនុស្សធម៌​កន្លងមក ដោយ​សហការគ្នា​បានល្អ​ប្រសើរ​។

​នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត លោក អាន សុ​ឃីម​បានឱ្យដឹងថា ក្នុង​ត្រីមាស​ទី​១ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ចុះ​ចែក​អំណោយ​មនុស្សធម៌​ជូន​ដល់​ជន​ចាស់ជរា​គ្មាន​ទីពឹង ភ្លើង​ឆេះ​ផ្ទះ​ជនពិកា​គ្រោះថ្នាក់​ចរាចរណ៍​។​ខ្យល់ក​ន្ទ្រា​ក់​ចំនួន​៣៥​គ្រួសារ​បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​តាមរយៈ​ការបញ្ជ្រាប​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អាជីវករ​និង​ប្អូន​យុវជន​តាម​សាលារៀន​នានា​ក្នុង​ខេត្ត​បាន​ចំនួន​៣​លើក​។​

​បាន​ជួសជុល​អណ្តូង​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​០៥​អណ្តូង និង​ពិនិត្យមើល​អណ្តូងទឹក​ស្អាត​ដែល​ខូច​ចំនួន​៦​អណ្តូង នៅក្នុង​ស្រុក​កោះ​ញែក និង​បាន​ពិនិត្យ​ប្រមូល​ព័ត៌មាន​ស្តីពី​តម្រូវការ​ទឹក​របស់​ប្រជាពលរដ្ឋ នៅ​ឃុំ​ចុង​ផ្លាស់ បាន​ចំនួន​០២​លើក ក្នុងនោះ​តម្រូវការ​ទឹកស្អាត​ជំហាន​ទី​១ ១២​អណ្តូង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម