លោក​ត្រាំ​ផ្តល់​ពេល​ចរចា​អំពី​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន បួន​សប្តាហ៍​ទៀត​

556
ចែករម្លែក
  • 12
    Shares

​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​មេសា​ថា សហរដ្ឋអាមេរិក​និង​ចិន​គឺ​សល់​ពេល​មួយខែ​ទៀត​ពី​លទ្ធភាព​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​។​

​ប៉ុន្តែ​អស់​រយៈពេល​ប្រាំបួន​ខែ​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ ការប្រកាស​បែបនេះ​អាច​នឹង​ក្លាយជា​ការខកចិត្ត​មួយទៀត​ប៉ុណ្ណោះ ពីព្រោះ​សេត​វិមាន​ធ្លាប់​បានលើកឡើង​ពីមុន​រួចមកហើយ​អំពី​ការរំពឹងទុក​ថា​លោក​ត្រាំ​អាច​នឹង​ប្រកាស​កាលបរិច្ឆេទ​សម្រាប់​ជំនួប​កំពូល​ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​ចុងក្រោយ​មួយ​ជាមួយ​សម​ភាគី​ចិន​លោក​ស៊ី ជីន​ពីង​។​

​ទីផ្សារ​សកល​ក៏បាន​កើនឡើង​ផងដែរ​នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ដោយសារ​ក្តី​សង្ឃឹមថា​ការបញ្ចប់​ការប៉ះទង្គិច​គ្នា​រវាង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​កំពូល​ទាំងពីរ​នៅលើ​ពិភពលោក​គឺ​ជិត​ឈានដល់​ទីបញ្ចប់​។​

​លោក​ត្រាំ​បាន​ប្រាប់​អ្នកយកព័ត៌មាន​បន្ទាប់​ពី​ជំនួប​ជាមួយ​ប្រេសិត​ពាណិជ្ជកម្ម​របស់​ប៉េកាំង​លោក​លីវ ហឺ ថា “​យើង​ប្រហែលជា​នឹង​ដឹង​ក្នុង​រយៈពេល​បួន​សប្តាហ៍​ទៀត​។ វា​ប្រហែល​ជាមាន​រយៈពេល​ពី​រស​ប្តា​ហ៍​បន្ទាប់​ពីនេះ​។ វា​មើលទៅ​ល្អប្រសើរ​ណាស់​”​។​

​ការចរចា​នេះ​គ្រោង​នឹង​បន្ត​រហូតដល់​ថ្ងៃទី​បី នៅ​ថ្ងៃ​សុក្រ​។ លោក​ត្រាំ​បាន​និយាយ​កាលពី​ខែកុម្ភៈ​ថា កិច្ចប្រជុំ​កំពូល​មួយ​អាច​នឹង​កើតឡើង​ក្នុង​រយៈពេល​មួយខែ​ទៀត​។​

​ថ្វីបើ​លោក​ត្រាំ​បាន​និយាយ​យ៉ាង​រលូន​អំពី​កិច្ចចរចា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក៏ដោយ ក៏ប៉ុន្តែ​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក​រ៉ូបឺត ឡៃ​ធី​ស​ហ្ស័​រ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា បញ្ហាសំខាន់ៗ​ជាច្រើន​នៅ​មិនទាន់​ដោះស្រាយបាន​នៅឡើយ​ទេ​។​

​ទាំង​មន្ត្រី​អាមេរិក​និង​ចិន​បាន​ព្យាករណ៍​អំពី​សុទិដ្ឋិនិយម​ដ៏​ប្រយ័ត្នប្រយែង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ ប៉ុន្តែ​ដំណាក់កាល​ចរចា​ចុងក្រោយ​បា​នស​បញ្ជាក់ថា​មានការ​លំបាក​បំផុត ជាមួយ​ភាគី​ទាំងពីរ​នៅ​កំពុង​ទាស់​គ្នា​អំពី​ថា​តើ​និង​ពេលណា​ទើប​វ៉ាស៊ីនតោន​គួរតែ​លុបចោល​ទណ្ឌកម្ម​ពន្ធ​ដែល​បានដាក់​មកលើ​ទំនិញ​ចិន​កាលពី​ឆ្នាំមុន​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​និង​លោក​លីវ ហឺ កំពុងផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍

ទីតាំងផ្សាយពាណិជ្ជកម្ម