​គម្រោង​វិនិយោគ​វា​រី​អគ្គិសនី ១ និងស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ២ ត្រូវបាន​ដាក់​ឆ្លង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​នេះ​

657
ចែករម្លែក
  • 25
    Shares

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី ៥ ខែមេសា​ឆ្នាំ ២០១៩ នៅ​វិមាន​សន្តិភាព​ ទីស្តីការ​នាយករដ្ឋមន្ត្រី ដើម្បី​ដា​ក់ឆ្លង​នូវ​របៀបវារៈ​ដូចខាងក្រោម​៖

១.​ស្ដី​ព្រាង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រេង​កាត​និង​ផលិតផល​ប្រេងកាត ។​

២.​គម្រោង​វិនិយោគ​វា​រី​អគ្គីសនី​ស្ទឹង​ពោធិ៍សាត់​១ ទំហំ ៨០ មេ​ហ្កា​វ៉ា​ត់​និង​គម្រោង​វិនិយោគ​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ២ កន្លែង នៅ​ខេត្តពោធិ៍សាត់​មួយកន្លែង ៦0 មេ​ហ្គា​វ៉ា​ត់ និងនៅ​កំពង់ឆ្នាំង​មួយកន្លែង ៦0 មេ​ហ្គា​វ៉ា​ត់ ។​

៣.​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្ដីពី​សុខភាព​សិក្សា ។​

៤.​បញ្ហា​ផ្សេងៗ សំណើសុំ​ការយល់​ព្រម​ពី​គណៈរដ្ឋមន្ត្រី​ដើម្បី​សុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​៖

៤.១.​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែ​ស ស្ដីពី​ការជំរុញ និងការការពារ​ទៅវិញ​ទៅមក​នៃ​វិនិយោគ ។​

៤.២.​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សហភាព​អារ៉ាប់​អេ​មី​រ៉េត ​ស្តីពី​ការជំរុញ​និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ ។​

៤.៣.​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​តួកគី​ ស្តីពី​ការជំរុញ​និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​។​

៤.៤.​សំណើសុំ​ចូល​ជា​សមាជិក​ក្នុង​សភាបណ្ដាញ​អន្តរជាតិ​សម្រាប់​ឬ​ស្សី​និង​ផ្តៅ ៕​/Ha