កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ​សៅរ៍ ទី ៦ ខែ មេសា ឆ្នាំ​២០១៩

787
ចែករម្លែក

•​ ​ក្របខណ្ឌ English Premier League រដូវ​កាល​២០១៨ / ២០១៩
(21:00) Bournemouth vs Burnley
(21:00) Huddersfield Town vs Leicester [9]
(21:00) Newcastle vs Crystal Palace

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Newcastle vs Crystal Palace

​ក្រុម​ទាំងពីរ​នេះ​ស្ថិតនៅ​ពាក់កណ្តាល​តារាង ប៉ុន្តែ​ហាក់ដូចជា​ស្ថិតក្នុង​ទីតាំង​មាន សុវត្ថិភាព​មួយ​។ មកទល់ពេលនេះ ក្រុម Huddersfield និង​ក្រុម Fulham បាន​កាន់កាប់ លេខ​រៀង​ទី​២​រួចហើយ​ក្នុង​តំបន់​កាន់​ចេញ ហើយ​នៅសល់​ទំនេរ​មួយទៀត ខណៈពេល ក្រុម Cardiff មិនទាន់​អាច​កាត់បន្ថយ​កម្លា​ត ហើយ​ប្រហែលជា​ត្រូវ​ចូលរួម​ក្នុងចំណោម ក្រុម​បាត​តារាង​ទាំងបី​ក៏​មិនដឹង​។​
​ ​
​មានន័យថា ក្រុម Newcastle មាន​៧​ពិន្ទុ​ឈរ​នៅលើ​តំបន់​កាត់ចេញ មុន​ឈាន​ជើង ចូល​រូ​ម​ការប្រកួត​នេះ​។ ការប្រកួត​ចុងក្រោយ​ក្រៅ​ទឹកដី ពួកគេ​ចាញ់​ក្រុម Arsenal កាលពី​ថ្ងៃ​ច័ន្ទ ហើយ​នៅពេលនេះ ពួកគេ​ត្រូវ​ប្រឈម​មុខជា​មួយក្រុម​មួយទៀត​មកពី ទីក្រុង​ឡុង​ដ៍​ដូចគ្នា ហើយ​មើលទៅ​ពួកគេ​ប្រហែលជា​អាច​យកឈ្នះ​ក្នុងការ​ប្រកួត​នេះ​។​
​ ​
​ចំណែក​ក្រុម Crystal Palace ចាញ់​ក្រុម Tottenham កាលពី​ថ្ងៃ​ពុធ ហើយ​នៅពេលនេះ ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី​១៣​នៅលើ​តារាង និង​មាន​៨​ពិន្ទុ​នៅលើ​ក្រុម​បាត​តារាង ទាំងបី​។​
​ ​
​នេះ​គឺជា​បរាជ័យ​លើក​ទី​៣​ក្នុង​បួន​ប្រកួត​ចុងក្រោយ ហើយ​បើទោះជា​ពួកគេ​ប្រឈមមុខ នឹង​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​និង​ក្រុម Arsenal ក៏ដោយ ក៏​ពួកគេ​មាន​សុវត្ថិភាព​គ្រប់គ្រាន់​ថា អាចមាន​មុខ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​រដូវ​កាល​ក្រោយ​។ ក្រុម Palace បាន​យក ឈ្នះ​ពីរ​ប្រកួត​ក្នុងចំណោម​៣​ប្រកួត​ចុងក្រោយ​នៅក្រៅ​ទឹកដី​ក្នុង​លី​ក ប៉ុន្តែ​ក្រុម Newcastle ទំនង​ជាមាន​អ្វី​ច្រើន​ទៀត​ដែល​ត្រូវ​ណែនាំ​ពួកគេ​ក្នុង​ជំនួស​រាត្រី ថ្ងៃ​សៅរ៍​នេះ​៕
​ទស្សន​: Newcastle 2-0 Crystal Palace
•​ ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៨/២០១៩
(18:00) Girona vs Espanyol
(21:15) Real Madrid vs Eibar
(23:30) Rayo Vallecano vs Valencia
(01:45) Barcelona vs Atl. Madrid

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Barcelona vs Atl. Madrid

ក្លឹប Barcelona នាំមុខគេ​ដាច់​៨​ពិន្ទុ​នៅលើ​តារាង​ក្របខណ្ឌ La Liga កាលពី​ថ្ងៃ​អង្គារ​។ ពួកគេ​អាច​នឹង​ថយ​គម្លាត​មក​ត្រឹម​៧​ពិន្ទុ ឬ​អាច​កើន​ដល់​១០​ពិន្ទុ​។ វា​ហាក់ដូចជា​ល្អ​មែន ទែន នៅពេល​ពួកគេ​នាំមុខ​ក្រុម Villarreal ២-០ មុន ប៉ុន្តែ​ធ្វើ​មិនសូវ​បានល្អ​នៅ​តង់​ទី​២ នៅពេល​ភ្លាត់ស្នៀត​ត្រូវ​ក្រុម Villarreal នាំមុខ​វិញ ៤-២ មុនពេល​ពួកគេ​អាច​រកបាន​២ គ្រាប់​វិញ​នៅ​នាទី​ទី​៩០ ឬ​នាទី​ទី​៩៣ ធ្វើ​ឲ្យ​លទ្ធផល​ស្មើ​។​
​ ​
​នៅពេលនេះ ពួកគេ​មានឱកាស​យកឈ្នះ​ក្រុម Atletico Madrid និង​កើន​ដល់​១១​ពិន្ទុ និង​សល់​៧​ប្រកួត​ចុងក្រោយ​។ ក្រុម Barcelona ឈ្នះ​៧​ប្រកួត​ក្នុងចំណោម​៨​ប្រកួត​ចុង ក្រោយ​ក្នុង​ទឹកដី ចាប់តាំងពី​ចាញ់​ក្រុម Real Betis ៤-៣ កាលពី​ខែវិច្ឆិកា​។ នោះ​គឺជា បរាជ័យ​ក្នុង​ទឹកដី​តែមួយគត់​ក្នុងចំណោម​៥១​ប្រកួត គិត​ចាប់ពី​ខែកញ្ញា​ឆ្នាំ​២០១៦ ។​
​ ​
​ក្រុម Atletico Madrid រកបាន​ជ័យជម្នះ ២-០ លើ​ក្រុម Girona កាលពី​យប់​ថ្ងៃ​អង្គារ ដើម្បី​កាត់បន្ថយ​គម្លាត​ពី​ក្រុម Barcelona ។ ប្រាកដ​ណាស់ ពួកគេ​ត្រូវតែ​ឈ្នះ​ការ ប្រកួត​នេះ ដើម្បី​មានឱកាស​លើក​ពាន​ក្របខណ្ឌ La Liga ។​
​ ​
​ចាប់តាំងពី​ខ្ទាត​ចេញពី​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ដោយសារ​ក្រុម Juventus ក្រុម Atletico ចាញ់​ក្រុម Athletic Bilbao ប៉ុន្តែ​ឈ្នះ​ពីរ​ប្រកួត​ចុងក្រោយ​។ ពួកគេ​ហាក់ដូច​ជាមាន យីអ៊ុន​ឡើង​ចុះ ហើយ​ក្នុង​៥​ប្រកួត​ចុងក្រោយ ពួកគេ​អាច​រកបាន​ជ័យជម្នះ​៣​លើក និង​ចាញ់​២​លើក​។

​ពួកគេ​អាច​រកបាន​ជ័យជម្នះ​៦​ប្រកួត​ក្នុងចំណោម​១៥​ប្រកួត​នៅក្រៅ​ទឹកដី​។ ចំណែក​ក្រុម Barcelona មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​នៅក្នុង​៧​ប្រកួត​ចុងក្រោយ ជាមួយ​ក្រុម Atletico ហើយ​អាច​នឹង​ឈ្នះ​ការប្រកួត​នេះ​៕
​ទស្សន​: Barcelona 3-2 Atl. Madrid
•​ ​ក្របខណ្ឌ​អាល្លឺម៉ង់ Bundesliga រដូវ​កាល ២០១៨ /២០១៩
(20:30) Hertha Berlin vs Fortuna Dusseldorf
(20:30) Leverkusen vs RB Leipzig
(20:30) Schalke 04 vs Frankfurt
(20:30) Stuttgart vs Nurnberg
(20:30) Wolfsburg vs Hannover
(23:30) Bayern Munchen vs Dortmund

​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Bayern Munchen vs Dortmund

​ក្រុម Dortmund បាន​ឈរ​នៅលើ​កំពូល​ក្របខណ្ឌ Bundesliga ស្ទើរ​តែមួយ​រដូវ​កាល ពេញ​។ ពួកគេ​បាន​បាត់បង់​ការនាំ​មុខ​ទៅ​ក្រុម Bayern Munich មួយរយៈ​ពេល​ខ្លី ប៉ុន្តែ​នាំមុខ​ដាច់​ជាថ្មី ២​ពិន្ទុ កាលពី​ចុង​សប្តាហ៍​មុន បន្ទាប់ពី​យកឈ្នះ​ក្រុម Wolfsburg ស្របពេល​ក្រុម Bayern អាច​រកបាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Freiburg ។​
​ ​
​កាលពីដើម​ឆ្នាំនេះ ក្រុម Dortmund ធ្វើ​មិនសូវ​បានល្អ ដោយ​រកបាន​ជ័យជម្នះ​ត្រឹម​១ លើក ប៉ុណ្ណោះ​ក្នុងចំណោម​៨​ប្រកួត​ក្នុង​លី​ក​និង​ការប្រកួត​ពាន​ផ្សេងៗ ស្របពេល ក្រុម Bayern ធ្វើ​បានល្អ ហើយ​ក្រុម Dortmund បន្ត​ខ្ទាត​ចេញពី​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក និង​ក្របខណ្ឌ German Cup ។​
​ ​
​ទោះបីជា​យ៉ាងណា ពួកគេ​ចាប់ផ្តើម​ធ្វើបាន​ល្អ​វិញ ហើយ​ឈ្នះ​ទាំងបី​ប្រកួត​ចុងក្រោយ ក្នុង​លី​ក ដោយ​រកបាន​៨​គ្រាប់​ក្នុង​ដំណើរការ​នេះ​។ ទម្រង់​លេង​ក្រៅ​ទឹកដី​ពួកគេ​អាច រកបាន​ជ័យជម្នះ​២​ក្នុងចំណោម​៦​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​។​
​ ​
​ចំណែក​ក្រុម Bayern វិញ​ឈ្នះ​បួន​ប្រកួត​ដំបូង​ក្នុង​លី​កនៅ​រដូវ​កាល​នេះ ប៉ុន្តែ​ពួកគេ​អាច រកបាន​ជ័យជម្នះ​ត្រឹម​២​លើក​ក្នុង​៨​ប្រកួត​បន្ទាប់ ហើយ​ធ្លាក់​មកក្រោម​ក្រុម Dortmund វិញ​។ ចាប់តាំងពី​ដើមខែ​ធ្នូ ទម្រង់​លេង​ក្នុង​លី​ក​របស់​ពួកគេ​មាន​ភាពប្រសើរ​ឡើងវិញ ដោយ​យកឈ្នះ​១៣​ប្រកួត​ក្នុងចំណោម​១៤​ប្រកួត​។​

​លទ្ធផល​នេះ​បាន​ជំរុញ​ពួកគេ​ឡើងមក​ឈរ​នៅលើ​កំពូល​តារាង​ក្របខណ្ឌ Bundesliga ប៉ុន្តែ​ពួកគេ​បាត់បង់​ការនាំ​មុខ​នេះ កាលពី​ចុង​សប្តាហ៍​មុន បន្ទាប់ពី​ធ្វើបាន​ត្រឹម​ស្មើ​ជាមួយ ក្រុម Freiburg ។
​ ​
​ក្នុង​ទឹកដី ក្រុម Bayern លេងបួន​ប្រកួត​មិនដែល​ឈ្នះ ប៉ុន្តែ​៧​ប្រកួត​ចុងក្រោយ ពួកគេ​ឈ្នះ​ទាំងអស់ ដោយ​រកបាន​២៣​គ្រាប់​និង​របូត​ត្រឹម​២​គ្រាប់​។ ប្រសិនបើ​ពួក គេ​រកបាន ជ័យជម្នះ​នេះនោះ​ពួកគេ​នឹង​ឡើងមក​ឈរ​នៅ លើ​កំពូល​តារាង​វិញ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ការទស្សទាយ​ប៉ុណ្ណោះ​៕
​ទស្សន​: Bayern Munchen 2-3 Dortmund
•​ ​ក្របខណ្ឌ​អ៊ីតាលី Serie A រដូវ​កាល ២០១៨ /២០១៩
(20:00) Parma vs Torino
(23:00) Juventus vs AC Milan
(01:30) Sampdoria vs Roma
•​ ​ក្របខណ្ឌ​បារាំង Ligue 1 រដូវ​កាល ២០១៨/២០១៩
(22:00) Lyon vs Dijon
(01:00) Amiens vs Saint Etienne
(01:00) Angers vs Rennes
(01:00) Guingamp vs Monaco
(01:00) Nimes vs Caen