ខ្មែរ​ទៅ​ទេសចរ​ក្រៅប្រទេស ​ក៏​មិន​អន់​ដែរ​

553
ចែករម្លែក
  • 12
    Shares
ខ្មែរ​ទៅ​ទេសចរ​ក្រៅប្រទេស​ក៏​មិន​អន់​ដែរ​(រូបថតឯកសារ)

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​ យើង​ចេះតែ​ចង់​ឲ្យ​បរទេស​មក​ស្គាល់​កម្ពុជា និង​ធ្វើជា​ភ្ញៀវទេសចរ​មក​ចាយលុយ​នៅ​ស្រុក​យើង​ឲ្យ​បាន​ច្រើន​។​គេ​មក​ច្រើន​កាលណា គឺ​ល្អ​កាល​ហ្នឹង ​ពីព្រោះ​ទេសចរនេះ​ជា​សសរស្តម្ភ​ចូលរួមចំណែក​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​មួយ​សម្រាប់​ប្រទេស​នី​មួយៗ​។​


ដោយឡែក​ក្រៅពី​គេ​មកលេង​ស្រុក​ខ្មែរ​យើង​ជា​ខ្មែរ​ក៏​ទៅលេង​ប្រទេស​គេ​វិញ​។​ផ្អែក​តាម​តួលេខ​ផ្លូវការ​បាន​ឲ្យ​ដឹងថា​ ឆ្នាំ​២០១៨ ទេសចរ​កម្ពុជា​ចេញទៅ​ក្រៅប្រទេស​មាន​ចំនួន​ជិត​ពីរលាន​នាក់​។​ពោលកើន​១៣,៩​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៧​។​បើ​គិត​រយៈពេល​ពីរ​ខែ​ក្នុងឆ្នាំនេះ​វិញ​ទេសចរ​ខ្មែរ​ចេញទៅ​កម្សាន្ត​ក្រៅប្រទេស​មាន​ចំនួន​ជាង​បី​សែន​​នាក់​។​គឺ​កើន​បាន​បួន​ភាគរយ​បើ​ធៀប​ទៅនឹង​រយ​:​ពេល​ដូចគ្នា​ឆ្នាំ​កន្លងទៅ​។​


មន្ត្រី​ទេសចរ​មួយរូប​បាន​ពន្យល់ថា​ ខ្មែរ​ដែល​ចេញទៅ​ក្រៅប្រទេស​នេះ​គឺ​៩៥​ភាគរយ​ គេ​ទៅ​សម្រាក​កម្សាន្ត​និង​ចង់​ស្គាល់​ ចង់ឃើញ​ ចង់​ស្គាល់​រសជាតិ​អាហារ​នៅ​ស្រុក​គេ​។​ក្នង​នោះ​រាប់ទាំង​មន្ត្រី​ខ្មែរ​យើង​ចេញទៅ​ប្រជុំ​តូច ធំ ទស្សនកិច្ច​សិក្សា​ជា​ផ្លូវការ​និង​ព្យាបាល​ជំងឺ​ផងដែរ​។​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ចាប់​ចេះ​ដើរចេញ​ទៅលេង​ក្រៅប្រទេស​គឺ​នៅពេល​សេដ្ឋកិច្ច​ប្រទេសជាតិ​មានការ​លូតលាស់​ខ្លាំង​។​មន្ត្រី​ខ្មែរ​មួយ​ភាគ​ធំ​មានលទ្ធភាព​ចេញទៅ​កម្មសិក្សា ទស្សនកិច្ច​នៅក្រៅ​ប្រទេស​ច្រើន​៕សរន/Ha

(រូបថតឯកសារ)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ