​ឡាន​ថៃ​កិន​ខ្ទេច​ក្បាល​ស្ត្រី​ខ្មែរ​ម្នាក់​ស្លាប់​ដែល​ធ្លាក់​ពី​ម៉ូតូ​នៅ​ច្រកទ្វារព្រំដែន​ប៉ោយប៉ែត​

864
ចែករម្លែក
  • 139
    Shares

​ដោយ​:​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​ឡាន​ដឹកទំនិញ​ថៃ​កិន​ខ្ទេច​ក្បាល​ស្ត្រី​ខ្មែរ​ម្នាក់​ស្លាប់​ដែល​ធ្លាក់​ពី​ម៉ូតូ​នៅក្នុង​បរិវេណ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់​/​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ។​

ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ឱ្យដឹងថា​:​គ្រោះថ្នាក់​នោះ​កើតឡើង​ម៉ោងជាង​៣​ល្ងាច​ថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០១៩​។​ឯ​ជនរងគ្រោះ​ស្លាប់​មានឈ្មោះ​ឆាយ​គឹម​ណេង​ភេទ​ស្រី​អាយុ​២៤​ឆ្នាំ​លំនៅ​ភូមិ​-​សង្កាត់​កំ​ពេញ​ខណ្ឌ​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ ។​

លោក​វរសេនីយ៍​ធិ​ន​ស៊ិន​ដេ​ត​អធិការនគរបាល​មុន​កើតហេតុ​ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​ស្ប៉ា​យ​អាយ​ជាមួយ​ប្តី​ឈ្មោះ​ស​រាត្រី​ជា​អ្នកបើក​ពី​លិច​មក​កើត​។​ស្របគ្នា​នឹង​រថយន្ត​ធុន​ធំ​សណ្តោង​ម៉ា​កអី​ស៊ុយ​ស៊ុយ​ពាក់​ស្លាក​លេខ​ក្រុង​ទេព​មហានគរ ៧១-៥៥៥១(​លេខ​ថៃ​)​ផ្ទុកទំនិញ​គ្រប​តង់​ជិត​។​

លោក​បន្តថា​:​ខណ​:​នោះ​ប្តី​ជនរងគ្រោះ​បាន​ឡើង​ជែង​រថយន្ត​តែ​បាន​ទៅ​ប៉ះ​ដៃចង្កូត​នឹង​ម៉ូតូ​ពី​ទិស​បញ្ច្រាស​គ្នា ក៏បង្ក​ជា​ក្រឡក​ធ្លាក់​ប្រពន្ធ​ខ្ទាតចូល​កង់​ក្រោយ​រថយន្ត​បណ្តាលឱ្យ​កិន​បែកក្បាល​ខ្ទេច ស្លាប់​ភ្លាមៗ​។​ករណីនេះ​អ្នកបើកបរ​ម៉ូតូ​ម្ខាង​ទៀត​បាន​បើក​គេច​ទៅ​បាត់​។​ឯ​តែ​កុង​ឡាន​ថៃ​ក៏​ចុះ​គេចខ្លួនបាត់​ដែរ បើទោះបីជា​ប្លុក​នោះ មាន​សមត្ថកិច្ច​ប្រចាំការ​ច្រើន​ស្អេកស្កះ​ក៏ដោយ ។​

​គ្រួសារ​សព​ឱ្យដឹងថា :​ប្តី​និង​ជនរងគ្រោះ​ទើបតែ​មកពី​ស្រុកកំណើត​មករក​ការងារ​ធ្វើ​នៅ​ប៉ោយប៉ែត តែ​បាន​ជួប​គ្រោះ​ដូច្នេះ ។​តម​ក​គ្រួសារ​សព​បាន​ជួល​រថយន្ត​ពេទ្យ​ដឹក​សព​ទៅធ្វើ​បុណ្យ​នៅ​ស្រុកកំណើត ។​ឯ​រថយន្ត​និង​ម៉ូតូ នគរបាល​ចរាចរណ៍​ក្រុង​នាំទៅ​រក្សាទុក​រក្សាទុក​នៅ​នគរបាល​ក្រុង​៕S/

រូបថត​:​ឡាន​ថៃ​កិន​ខ្ទេច​ក្បាល​ស្លាប់​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​ធ្លាក់​ពី​ម៉ូតូ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត :​ស្ត្រី​រងគ្រោះ​ឈ្មោះ​ឆាយ​គឹម​ណេង​ភេទ​ស្រី​អាយុ​២៤​ឆ្នាំ​លំនៅ​ភូមិ​-​សង្កាត់​កំ​ពេញ​ខណ្ឌ​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ (​រូប​: ប​.​ជ័យ​)​


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ