កម្ពុជា វៀតណាម ឡាវ ប្តេជ្ញា​រួមគ្នា​ការពារ​សន្តិសុខ​និង​ប្រឆាំង​អំពើ​ភេរវកម្ម​ឆ្លងដែន​

1512
ចែករម្លែក

(​ភ្នំពេញ​)៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ជួប​ជាមួយ​លោក​លោក ស៊ុម​កែវ ស៊ី​ឡាវ​ង្ស រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ នៅក្នុង​ពិធី​អបអរសាទរ​ទំនាក់​ទំនាក់​ខួប​លើក​ទី​៥០ នៃ​ចំណង​ការទូត​កម្ពុជា វៀតណាម​និង​​ខួប​លើក​ទី​៥៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​វៀតណាម ឡាវ កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

​ជាមួយគ្នា​នោះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា រដ្ឋមន្ត្រីក្រសួង​នគរបាល​វៀតណាម និង​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ​បាន​ប្តេជ្ញា​​ចិត្ត​រួមគ្នា​បន្ត​សហការ​ដើម្បីរ​ក្សា​ការពារ​សន្តិសុខ​ជាតិ ការពារ​ប្រឆាំង​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជួយ​គ្នា​ទៅវិញទៅមក​ដើម្បី​​ជា​បុព្វហេតុ​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​ប្រទេស​រៀងៗ​ខ្លួន​ត​ទៅមុខទៀត និង​គាំទ្រ​គ្នា​នៅក្នុង​វេទិកា​អន្តរជាតិ និង​នៅក្នុង​តំបន់​។​
​ ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែងប្រាប់​​ក្រុមអ្នកកាសែត បន្ទាប់ពី​វិលត្រឡប់​មកពី​វៀតណាម​កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែសីហា​ថា នៅក្នុង​ជំនួប​ពិភាក្សា​នោះ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​សំណូមពរ​ឲ្យ​ភាគី​ឡាវ បង្កលក្ខណៈ​សហការ​ដើ​ម្បី​ស្រាវជ្រាវ​មេក្លោង​គ្រឿងញៀន​មួយចំនួន​ដែល​រត់គេច​ពី​កម្ពុជា​ពេលដែល​​បង្ក្រាប និង​ស្នើ​ឲ្យ​មានការ​សហការគ្នា​ដើម្បី​ត្រួតពិនិត្យ​ខ្សែបន្ទាត់​ព្រំដែន និង​បង្ក្រាប​បទល្មើស​តាម​ព្រំដែន​កម្ពុជា ឡាវ ឲ្យ​បានល្អ​៕​ដោយៈ មុនី​រ័ត្ន​/sn

សម្តេចក្រឡាហោម ស ខេង ដឹកនាំគណៈប្រតិភូត្រឡប់មកពីវៀតណាម

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ