​កំពង់ឆ្នាំង​បុណ្យ​ភូមិ​យើង​ឆ្នាំនេះ​ប្រារព្វ​ធ្វើ​នៅ​វត្ត​ក្តី​ត្នោត​ក្នុង​ក្រុង​កំពង់ឆ្នាំង​

833
ចែករម្លែក
  • 389
    Shares

ដោយ : សន សក្តា​/​កំពង់ឆ្នាំងៈ​ដើម្បី ពង្រឹង សាមគ្គីភាព និង បង្កើន បរិយាកាស សប្បាយ រីករាយ ជូន ប្រជាពលរដ្ឋ នៅក្នុង ខេត្តកំពង់ឆ្នាំង ស្រប ពេលដែល ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរ ខិតជិត​មកដល់​នៅ​ឆ្នាំ​២០១៩​នេះ​។​

ក្រុមការងារ​ស្ម័គ្រចិត្ត​ខេត្តកំពង់ឆ្នាំង​សហការ​ជាមួយ​ស្ថានីយ៍​វិទ្យុ​ម៉ា​យ​អេ​ហ្វ​អឹម ដោយមាន ការ គាំទ្រ ពី រដ្ឋបាលខេត្ត កំពង់ឆ្នាំង បានរៀបចំ ព្រឹត្តិការណ៍ « កំពង់ឆ្នាំង បុណ្យ ភូមិ យើង » ដែលមាន លក្ខណៈ រឹតតែ ពិសេស​និង អស្ចារ្យ ប្លែក ពី ឆ្នាំមុន ។

​ព្រឹត្តិការណ៍ កំពង់ឆ្នាំង បុណ្យ ភូមិ យើ​នឹង រៀបចំ​ធ្វើឡើង​មាន​រយៈពេល​៣​ថ្ងៃ​គឺ​ថ្ងៃទី ៥,៦​និង​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៩ នៅ​វត្ត​ថ្ម​ស (​ហៅ​វត្ត​ក្តី​ត្នោត​)​ស្ថិតក្នុង​សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។​កាលពី​រសៀល​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៩​នេះ​លោក​អម សុភា អភិបាលរង​ខេត្តកំពង់ឆ្នាំង និង លោក​យិន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង​បាន​អញ្ជើញ ចូលរួម ក្នុង ពិធី បើក​កម្មវិធី កំពង់ឆ្នាំង បុណ្យ​ភូមិ​យើង​នៅ​វត្ត​ថ្ម​ស​។​

​នៅក្នុង​ឱកាស​នោះ​លោក​អម​សុភា​បាន​នាំ​ថវិកា​ចំនួន​មួយ​លាន​រៀល របស់លោក​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំ​ព​ង៉​ឆ្នាំង​ឧបត្ថម្ភ​ដល់​កម្មវិធី​កំពង់ឆ្នាំង​បុណ្យ​ភូមិ​នេះ​ផងដែរ​។​លោក​ជិន​រិទ្ធី​បាន​បញ្ជាក់ថា​បុណ្យ​ភូមិ​នេះ​ធ្វើឡើង​ដើម្បី​ពង្រឹង​សាមគ្គីភាព​និង​បង្កើន​បរិយាកាស​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ឆ្នាំង​ស្រប​ពេលដែល​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខិតជិត​ម​ក​ដល់​។​

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ​លោក​អម​សុភា​អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​សំដែង​នូវ​កា​កោតសរសើរ​ចំពោះ​ក្រុមការងា​ត​ស្ម័គ្រចិត្ត​ដែល​បានរៀបចំ​នូវ​ព្រឹត្តិការ​បុណ្យ​ភូមិ​នេះហើយ​មាន​អ្នក​មក​ចូលរួម​ទស្សនា​និង​មកលេង​កំសាន្ត​យ៉ាងច្រើន​កុះករ​។

​ឯកឧត្តម​អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍​ដោយ​គូសបញ្ជាក់​ទៀតថា ការធ្វើ​បុណ្យ​ភូមិ គឺជា​សកម្មភាព​មួយ​ក្នុង​ការជួយ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ប្រពៃណី​និង​ទំនៀម​ទំលាប់​ខ្មែរ​ដែល​ដូនតា​យើង​តែងតែបាន​ប្រារព្វ​ធ្វើឡើង​នាពេល​កន្លងមក​។​

​សូមជម្រាបថា​សំរាប់​ព្រឹត្តិការណ៍​កំពង់ឆ្នាំង​បុណ្យ​ភូមិ​យើង​ក៏មាន​ការប្រគំ​តន្ត្រី​ការសម្តែង​ល្ខោនបាសាក់ ការលេង ល្បែង ប្រជាប្រិយ ការបង្ហាញ ក្បាច់គុន ល្បុកតោ ការដាក់ តាំង បង្ហាញ ផលិតផល របស់ ខេត្ត ការសម្តែង របាំ ប្រពៃណី និង ការ រាំលេង កម្សាន្ត ដើម្បី អបអរ ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរ ៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ