​អាជ្ញាធរខេត្ត​ព្រះវិហារ​នាំយក​គ្រឿង​ឧបភោគបរិភោគ​ជូន​ទាហាន​កងពលធំ​អន្តរាគមន៍​លេខ​៣

573
ចែករម្លែក
  • 9
    Shares

​ដោយៈ​សៅ​វ៉ាន់​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០១៩មុន​ឱកាស​បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះលោកអ៊ុនចាន់ដាអភិបាលខេត្តព្រះវិហាររួមជាមួយថ្នាក់ដឹកនាំខេត្តបានអញ្ជើញជួបសំណេះសំណាល​សួរសុខទុក្ខ​នាយទាហាន​ពលទាហាន​។​

​កម្លាំង​មកពី​បណ្ដា​អង្គភាព​ចំណុះឱ្យ​កងពលធំ​អន្តរាគមន៍​លេខ​៣​។​ក្នុង​នោះបាន​នាំនូវ​គ្រឿងឧបភោគ​បរិភោគ​និង​ថវិកា​មួយចំនួន​ទៅ​ផ្ដល់ជូន​កងកម្លាំង​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣​ទិស​ទី​១​ប្រាសាទព្រះវិហារ​ស្ថិតនៅក្នុង​ឃុំ​យៀង​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​លោក អ៊ុន ចាន់​ដា​ក៏បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​ពី សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​ក​ត្តិ ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ក៏ដូចជា​ក្រសួងការពារជាតិ​អគ្គបញ្ជាការ​កងទ័ពជើងគោក ជូន​នាយទាហាន​ពលទាហាន​ក​ង​ពល​ធំ​អន្តរាគមន៍​លេខ​៣​ជាពិសេស​អង្គភាព​កងពលធំ​អន្តរាគមន៍​លេខ​៣​។​

លោក​អ៊ុន​ចាន់​ដា​បាន​ថ្លែង​កោត​ស​សើ​រលើ​គំរូ​វីរភាព​អង្គ​អាច​ក្លាហាន​នៃ​កង​ខេមរភូមិន្ទ​របស់​យើង​អង្គភាព​កងពលធំ​អន្តរាគមន៍​លេខ​៣​ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត​បំពេញ​ទួ​នាទី​ការពារជាតិ​មាតុភូមិ​។​ក្នុងនោះ​ត្រៀមលក្ខណៈ​បន្ត​ការពារ​ទឹកដី​របស់​យើង​ដើម្បី​ទប់ស្កាត់​នូវ​បទល្មើស​ផ្សេងៗ​ដែល​កើតមានឡើង​នៅតាម​ខ្សែបន្ទាត់ ព្រំដែន​។​

​ឧត្ដមសេនីយ៍ឯក​ស្រី​ឌឹ​ក​មេបញ្ជាការរង​កងទ័ព​ជើងគោក​និង​ជា​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣​បាន​សម្ដែង​ការស្វាគមន៍​និង​ធ្វើ​របាយការណ៍​ស​ង្ខែ​ប​ស្ដីពី​ស្ថានភាព​និង​ជីវភាព​ការរស់នៅ​កងទ័ព​បាន​សមរម្យ​។

លោក ឧត្ដមសេនីយ៍ឯកបានបញ្ជាក់ថា​អង្គភាព​កងពលធំ​អន្តរាគមន៍​លេខ​៣​អនុវត្តតាម​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្រសួងការពារជាតិ​អគ្គមេបញ្ជាការ​មេបញ្ជាការ​កងទ័ពជើងគោក​បានដាក់​ចេញ​និង​យកចិត្តទុកដាក់​អនុវត្ត​គ្រប់ការ​លំបាក​ក្នុង​ស្មា​តី​ខិតខំ​សម្រេច​ជោគជ័យ​តាម​គោលដៅ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម