លោក​ព្រឹទ្ធាចារ្យ​លឺ​ឡាយស្រេង​ត្រឡប់មក​មាតុភូមិ​វិញ​ក្រោយ​ការសណ្តោសប្រណី​ពីស​ម្តេច តេ​ជោ

958
ចែករម្លែក
  • 123
    Shares

​ដោយ ៖​ឆាយា​នាថ​/​ភ្នំពេញ ៖​លោក ព្រឹទ្ធាចារ្យ​លឺ ឡាយស្រេង​បាន​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា វិញ នៅ ព្រឹក​ថ្ងៃទី​៧​ខែ មេសា​ឆ្នាំ ២០១៩​នេះ​ក្រោយ​ទទួល ការ សណ្តោស ប្រណី ពី សម្តេច តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី នៃ កម្ពុជា​ដែល សន្យាថា​មិន យក ទោសពៃរ៍​នោះ ។

​សូម បញ្ជាក់ ថា សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ហៅ លោក លឺ​ឡាយ ស្រេង អតីតមន្ត្រី​រដ្ឋាភិបាល​ចាស់​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​ថៃ​ឱ្យ​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ដោយ​គ្មាន​ការភ័យខ្លាច​អ្វី​ឡើយ​។​ថ្លែង ក្នុង ពិធី ប្រគល់ សញ្ញាបត្រ ដល់ និស្សិត វិទ្យាស្ថាន វ៉ាន់ដា កាលពី ព្រឹក​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០១៩​កន្លងទៅ​សម្តេច​តេ​ជោ​មានប្រសាសន៍​ជា​សាធារណៈ​ថា​នឹង​គ្មាន​ការចោទប្រកាន់​ទៅលើ​រូប លោក លឺ ឡាយស្រេង ទេ​។​

​សម្តេច បាន​ប្រាប់​ទៅ​អាជ្ញាធរ​និង​សមត្ថកិច្ច​កុំឱ្យ​ចាប់ចង​រូបគាត់​ទៀតផង ព្រោះ​ថ្មីៗ​នេះ សម្តេច​តេ​ជោ បានឃើញ​ព័ត៌មាន​តាម​បាងកក​ប៉ុ​ស្ត៍​ដែល​លោក​លឺ​ឡាយស្រេង​បាន​អំពាវនាវ​សុំ​ការសណ្តោស​លើកលែង​ពីស​ម្តេច​តេ​ជោ​ដើម្បី​បាន​វិលត្រឡប់​ចូលមក​រស់នៅ​នៃ​ជីវិតចុងក្រោយ​ក្នុងប្រទេស​កំណើត​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​តែងតែមាន​ព្រហ្ម​វិហារធម៌​ចំពោះ​ពលរដ្ឋ​ក៏ដូចជា​អតីតមន្ត្រី​មួយចំនួន​ដែល​ទទួលស្គាល់​នូ​កំហុសឆ្គង​ដូចជា​រូបលោក​លឺ​ឡាយស្រេង​ដែល​កន្លង​ទៅបាន​ជេរប្រមាថ​ព្រះមហាក្សត្រ​កម្ពុជា​និង​រូប​សម្តេច​តេ​ជោ​ផ្ទាល់​។​

សម្តេច​តេ​ជោ​ក៏​ធ្លាប់បាន​បញ្ជាក់​ច្បាស់​ថា​គ្មាន​ផលប្រយោជន៍​អ្វីដែល​ទៅសម្ងំ​លាក់ខ្លួន​ជេរប្រមាថ​មកលើ​រូប​សម្តេច​ឬ​ឈរ​ធ្វើបាតុកម្ម​តាមផ្លូវ​ជេរប្រមាថ​មាក់ងាយ​មក​លើ​ព្រះមហាក្សត្រ​ខ្លួនឯង មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស ជេរប្រមាថ​មកលើ​រូប​សម្តេច​ផ្ទាល់​។​

​សម្តេច​តេ​ជោ​តែងតែ​ផ្តល់ឱកាស​និង​ណែនាំ​ឱ្យ​អ្នក​ទាំងនោះ​បើ​ពិតជា​ចង់​ចូលរួម​ជួយ​កសាង​ប្រទេសជាតិ​មែន​គឺ​និយាយស្តី​ត្រូវមាន​សីលធម៌​ល្អ​ថ្លៃថ្នូរ​ត្រូវ​ទទួលស្គាល់​កំហុស​ខ្លួនឯង​ហើយ​ចូលមក​អង្គុយ​ធ្វើការ​នៅក្នុង​ប្រទេស​ទើប​មាន​លទ្ធផល​ប្រសើរ​ជាង​ដើរ​ស្រែក​នៅតាម​ដងផ្លូវ​ក្រៅប្រទេស​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម