កងទ័ពជើងទឹក​ថៃ​និង​អាម៉េរិក​ចាប់ផ្តើម​សមយុទ្ធ​ប្រឆាំង​នាវាមុជទឹក​

784
ចែករម្លែក
  • 72
    Shares

​កងទ័ពជើងទឹក​ភូមិន្ទ​ថៃ​និង​កងទ័ពជើងទឹក​អាម៉េរិក​ កាលពី​ថ្ងៃអាទិត្យ​ទី​៧​មេសា បាន​ចាប់ផ្តើម​សមយុទ្ធ​កងទ័ពជើងទឹក​ប្រចាំ​ឆ្នាំ​រួម​គ្នា​ឈ្មោះថា​«​ឆ្មាំ​សមុទ្រ​»​នៅក្នុង​សមុទ្រ​​អាន់ដាម៉ាន់​ដើម្បី​ពង្រឹងសមត្ថភាព​ទៅវិញទៅមក​នៅក្នុង​សង្គ្រាម​ប្រឆាំង​នាវាមុជទឹក និង​ក៏​ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​ការចែករំលែក​ព័ត៌មាន​រវាង​កងទ័ព​ជើង​ទឹក​ទាំងពីរ​។​

​ឧត្តមនាវីនៃ​កងទ័ព​ជើងទឹក​ភូមិន្ទ​ថៃ លោក​កាំ​ឆន ចារឺន​គៀត បាន​និយាយថា សមយុទ្ធ​ឆ្មាំ​សមុទ្រ​នេះ​ត្រូវបាន​រៀបចំ​ធ្វើ​កាលពី​ឆ្នាំ​២០១២ និង​វា​ត្រូវបាន​រៀបចំ​ធ្វើ​រាល់​ឆ្នាំ​​ចាប់តាំងពី​ពេលនោះ​មក​។​សមយុទ្ធ​ឆ្មាំ​សមុទ្រ ជា​លំ​ហាត់​ទ្វេភាគី​រវាង​ថៃ​និង​អាម៉េរិក​។​វា​ជា​ប្រតិបត្តិការ​ទ័ព​ម៉ា​រី​ន​ដែល​ពាក់ព័ន្ធ​នឹង​នាវា​និង​យន្តហោះ​នៅក្នុង​សង្គ្រាម​ប្រឆាំង​​នាវា​មុជទឹក​។​វា​ជា​ឱកាស​អស្ចារ្យ​ណាស់​ដែល​កងទ័ព​ទាំងពីរ​ធ្វើការ​ផ្លាស់ប្តូរបច្ចេកទេស ជំនាញ​និង​ការធ្វើផែនការ​អំពី​ការ​តាម​ស្វែងរក​និង​កម្ទេច​នាវាមុជទឹក​នៅក្នុង​ស្ថាន​​ភាព​ផ្សេងៗ​។​

​ថៃ​បញ្ជូន​នាវា​បី​គ្រឿង និង​ឧទ្ធម្ភាគចក្រ​ប្រឆាំង​នាវាមុជទឹក​ចូលរួម​ក្នុង​លំ​ហាត់​យោធា​នេះ​។​រីឯ​អាម៉េរិក​បញ្ជូន​នាវា​២​គ្រឿង​មក​ចូលរួម​។​

​បុគ្គលិក​យោធា​មក​ពី​ភាគី​ទាំងសងខាង ត្រូវ​រំពឹងថា​នឹង​ទទួលបាន​ចំណេះដឹង​បន្ថែម​ស្តីពី​ការប្រើ​នាវា​និង​យន្តហោះ​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​វា​នា​មុជទឹក​៕​ដោយ​៖​វាសនា​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ