បុណ្យ​ភូមិ​នៅ​វត្ត​ក្តី​ត្នោត ក្រុង​កំពង់ឆ្នាំង ឆ្នាំនេះ​មាន​អ្នកចូលរួម​ជាង​៣​ម៉ឺន​នាក់

1245
ចែករម្លែក
  • 576
    Shares

ដោយ​:សន សក្តា​/កំពង់ឆ្នាំង ៖ ពិធីបុណ្យ​ភូមិ​នៅ​វត្ត​ក្តី​ត្នោត សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង រយះពេល​បី​ថ្ងៃនេះ មាន​អ្នកចូលរួម​ជាង​៣​ម៉ឺន​នាក់។ ​នៅ​ថ្ងៃទី​៧ មេសា ដែលជា​ថ្ងៃ​ចុងក្រោយ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោកជំទាវ​ឈឹម ស្រីមុំ ឈួ​រ ច័ន្ទ​ឌឿ​ន ភរិយា​ឯក​​ឧ​ត្ត​ម​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់​ឆ្នាំង ហើយ​ក៏មាន​វត្តមាន​នាយ​ចឺម តារាចម្រៀង​ដ៏​ល្បី​របស់​ផលិតកម្ម​សាន់​ដេ ចូល​រូ​ម​ច្រៀង កំដរ​កម្មវិធី​បុណ្យ​ភូមិ​ថ្ងៃ​ចុងក្រោយ​នេះ​ផងដែរ ។​

​ក្នុងពេល​នោះគេ​ឃើញ​លោកជំទាវ​ឈឹម ស្រីមុំ នាយ​ចឺម និង ក្រុមការងារ​ស្ម័គ្រចិត្ត​
​ដែលជា​អ្នករៀបចំ​កម្មវិធី កំពង់ឆ្នាំង​បុណ្យ​ភូមិ​យើង បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ស្រង់​ព្រះ និង រាំលេង​ក្នុង​បរិយាកាស​យ៉ាង​សប្បាយរីករាយ​ក្រៃលែង​។​

​ដោយឡែក​នាយ​ចឺម បាន​ឡើង​ច្រៀង​ជាច្រើន​បទ ដែល​ភាគច្រើន​ជា​បទ​ញាក់​
​កន្ត្រាក់​​អារម្មណ៍ កំពុង​ពេញនិយម​ក្នុង​ស្រទាប់​យុវវ័យ​។ ហើយ​អ្នកគាំទ្រ​បាន​ស្រែក​ហោក​ញ្ច្រៀ​វ​និង​ទះដៃ​ឡើង​កង​​រំពង​។ អ្វីដែល​ពិសេស​នោះ​គឺ​នាយ​ចឺម​​បាន​សន្យា​ទៀតថា នៅក្នុង​ពិធីបុណ្យ​ភូមិ​ឆ្នាំក្រោយ នាយ​នឹង​មក​ច្រៀង​ជូន​អ្នក​កំពង់​ឆ្នាំ​ស្តាប់​និង​រាំលេង​កំសាន្ត​ម្តងទៀត​។​

សូមជម្រាបថា សម្រាប់ព្រឹត្តិការណ៍កំពង់ឆ្នាំងបុណ្យភូមិ ក៏មានការប្រគុំ​តន្ត្រី ការសម្តែង​ល្ខោនបាសាក់ ការលេងល្បែងប្រជាប្រិយ ការបង្ហាញក្បាច់គុន ល្បុកតោ ការដាក់តាំងបង្ហាញផលិតផលរបស់ខេត្ត ការសម្តែងរបាំប្រពៃណី និងការរាំលេង កម្សាន្ត ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។​

​បើតាម​ការ​ឲ្យដឹងពី​អ្នករៀបចំ​កម្មវិធី ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ពិធីបុណ្យ​ភូមិ​នៅ​ឆ្នាំ​២០១៩​នេះ​មាន​អ្នកចូលរួម​ជាង​៣​ម៉ឺន​នាក់​៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ