សិស្ស​វ៉េ​ស្ទ​ឡា​ញន៍​និង​ណ​ត្ស​ឡា​ញន៍​ជាង​២០០​នាក់​បានទទួល​វិញ្ញាបនបត្រ​មេដាយ​និង​បណ្ណ​សរសើរ​

818
ចែករម្លែក
  • 583
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​និង​សាលារៀន​ណ​ត្ស​ឡា​ញន៍​បានរៀបចំ​កម្មវិធី​ប្រគល់​មេដាយ​បណ្ណ​សរសើរ​រង្វាន់​និង​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​ជូន​ដល់​សិស្ស​ពូកែ​សម្រាប់​ឆ្នាំ​សិក្សា ២០១៨_២០១៩​កាលពី​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០១៩​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​

​ក្នុងការ​ប្រឡង​ក្លឹប​សិស្ស​ពូកែ​ប្រចាំឆ្នាំ​សិក្សា​២០១៨_២០១៩​នេះ​មាន​សិស្សានុសិស្ស​ប្រមាណ​១៦០០​នាក់​មកពី​គ្រប់​សាខា​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍​បាន​ចុះឈ្មោះ​ចូលរួម​។​ក្រោយ​ឆ្លងកាត់​ការប្រកួត​បាន​រកឃើញ​ជ័យលាភី​ចំនួន​៩៦​នាក់​។​ក្នុងនោះ​ឈ្នះ​មេដាយមាស​៣២​មេដាយប្រាក់​៣៥​និង​សំរិទ្ធ​២៩​ឯ​សិស្ស​ថ្នាក់​ទី​១២​ចំនួន​១៤៨​នាក់​បានទទួល​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​ជំនាញ​កុំព្យូទ័រ​។​

​សូមជម្រាបថា​ការប្រឡង​សិស្ស​ពូកែ​នេះ បែងចែក​ជាច្រើន​វិញ្ញាសា​គឺ​៖​សំណេ​ខ្មែរ គណិតវិទ្យា រូបវិទ្យា សរសេរ​តាម​អាន​និយាយ​សាធារណៈ​ជា​ភាសា​ខ្មែរ​អង់គ្លេស​និង​ចិន​ការប្រកួត​តស៊ូ​មតិ​ជា​ភាសា​ខ្មែរ​និង​អង់គ្លេស​បទ​បង្ហាញ​តាមរយៈ​វីដេអូ​ឃ្លី​ប​ការប្រកប​ពាក្យ​ជា​ភាសា​អង់គ្លេស​ការនិទាន​រឿង​ភាសា​អង់គ្លេស និង​ការសរសេរ​ជក់​ជា​ភាសា​ចិន ។​

​លោក​តែ​ឡាយ​ប្រធាន​នាយក​អប់រំ​និង​ធនធានមនុស្ស​នៃ​ក្រុមហ៊ុន​វេស​ឡាញ​គ្រុប​បាន​មានប្រសាសន៍ថាៈ ចាប់តាំងពី​ឆ្នាំ​២០១១​មក​កម្មវិធី​ក្លិប​សិស្ស​ពូកែ​នេះ​តែងតែ​ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ។​ក្នុង​គោលបំណង​វាស់​ស្ទង់​ពី​សមត្ថភាព​ពិតប្រាកដ​របស់​សិស្សានុសិស្ស​និង​ដើម្បី​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ឱ្យខិត​ខំប្រឹងប្រែង​រៀនសូត្រ​ក៏ដូចជា​ឱ្យ​តម្លៃ​លើ​ការសិក្សា​តាំង​ក្នុង​និង​ក្រៅ សាលារៀន​។​

​លោក​បាន​គូសបញ្ជាក់ថា​៖«​ការសិក្សា​នៅក្នុង​ថ្នាក់​គឺជា​ការ​វាស់​សមត្ថភាព​មួយ​ហើយ​តែ​ការប្រកួតប្រជែង​នេះ​គឺជា​ការជំរុញ​ទឹកចិត្ត​ទឹកចិត្ត​បន្ថែម​ឱ្យ​ពួកគាត់​ខិតខំ​សិក្សា​កាន់តែខ្លាំង​ថែមទៀត​និង​បង្ហាញ​ឱ្យេ​ពួកគាត់​បាន​យល់​ពី​សារៈសំខាន់​នៃ​ការសិក្សា​»៕S/

​ចំណងជើង​រូបថត​៖​សិស្សសាលា​រៀន​វ៉េ​ស្ទ​ឡា​ញន៍​និង​សាលារៀន​ណ​ត្ស​ឡា​ញន៍​ចំនួន​ជាង​២០០​នាក់​ទទួល​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា មេដាយ និង​បណ្ណ​សរសើរ​(​រូបៈ​សុផល​)